ស្ត្រីទីមួយរបស់កួរ៉េខាងត្បូង Kim Keon-hee ជាមនុស្សម្នាក់ដែលតែងស្លៀកពាក់បែបផ្លូវការ ប៉ុន្តែលាយបញ្ចូលនូវហ្វេស្សិន នៅពេលអមដំណើរលោកប្រធានាធិបតី ដែលត្រូវជាស្វាមី ចេញទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេស។ នៅក្នុងឆ្នាំ 2024 នេះ លោកស្រីមានអាយុ 52 ឆ្នាំហើយក្តី ប៉ុន្តែសម្រស់វិញ នៅតែស្រស់ស្អាត និង ក្មេងជាងវ័យ។
លោកស្រី Kim Keon-hee បានធ្វើដំណើរជាមួយលោកប្រធានាធិបតី ទៅកាន់ចក្រភពអង់គ្លេស កាលពីឆ្នាំ 2023 កន្លងទៅ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ ដែលក្នុងនោះមានជំនួបជាមួយនឹងមហាក្សត្រអង់គ្លេស។ នៅក្នុងដំណើរទស្សនកិច្ចនោះ គេសង្កេតឃើញសម្លៀកបំពាក់ស្រ្តីទី១ រូបនេះ មានភាពប្រណិត ផ្លូវការ និង ស៊ីវិល័យ។ នៅក្នុងរាជវាំងអង់គ្លេស Buckingham Palace ស្រ្តីទី១ បានជ្រើសរើសស្លៀករ៉ូបពណ៌ខ្មៅ យ៉ាងប្រណិតបំផុត ក្នុងជំនួបជាមួយនឹងស្តេច King Charles។
ការលេងស្តាយខ្លួន របស់ លោកស្រី Kim Keon-hee បានក្លាយជា Hot Topic នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីស្វាមីលោកស្រី ចូលកាន់តំណែងជាប្រធានាធិបតី។ រាប់ទាំងសម្លៀកបំពាក់ និង គ្រឿងអលង្ការ របស់ស្រ្តីទី១ រូបនេះ គឺសុទ្ធសឹងជាប្រ៊េនប្រណិត ហើយរបស់ខ្លះជាប្រភេទ limited edition មិនអាចរកទិញនៅខាងក្រៅធម្មតាបានទេ។
Kim Keon-hee