ការរាំងរដូវ ឬមករដូវយឺត អាចមកពីទទួលទានរបបអាហារប្រចាំថ្ងៃមិនបានត្រឹមត្រូវ!
ការមករដូវទៀងទាត់ អាចបញ្ជាក់អំពីសុខភាពរបស់ស្រ្តី។ ប្រសិនបើស្រ្តីមានបញ្ហារាំងរដូវ ឬរដូវមកយឺត មានអាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែកត្តាចម្បងដែលកើតជារឿយៗ និងពុំសូវមានការចាប់អារម្មណ៍នោះគឺ ការទទួលទានរបបអាហារមិនបានត្រឹមត្រូវ។ ដូច្នេះហើយ ស្ត្រីគួរតែយកចិត្តទុកដាក់ទៅលើទម្លាប់នៃបរិភោគអាហារប្រចាំថ្ងៃ ដើម្បីចៀសវាងនូវទម្លាប់មួយចំនួនក្នុងការបង្ការកុំឱ្យមានបញ្ហារាំងរដូវកើតឡើង ព្រោះបញ្ហានេះអាចបង្កឱ្យមានហានិភ័យដល់ស្បូនរបស់ស្រ្តីនាថ្ងៃអានាគត។ ចូរចៀសវាងទម្លាប់អាក្រក់មួយចំនួនខាងក្រោមនេះ ដែលជាឬសគល់នៃការមករដូវមិនទៀងទាត់។ ញុំាមិនទៀងទាត់ អាហារមានតួនាទីក្នុងការផ្តល់នូវជីវជាតិ និងថាមពលដល់សុខភាពរាងកាយ ដូច្នេះប្រសិនបើអ្នកមិនញុំាអាហារឱ្យបានទៀងទាត់ត្រឹមត្រូវទេ នោះវានឹងបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់វដ្តរដូវនៃរាងកាយរបស់ស្រ្តី។ ...
ខ្មែរ
English













