រាជនីក្រមា យកក្រមាច្នៃធ្វើជារ៉ូបដ៏ស្រស់ស្អាត ស្លៀកដើរលើមហោស្រពទីក្រុងកាន
នៅថ្ងៃនេះសិល្បការិនីខ្មែរម្នាក់ទៀត គឺកញ្ញា មាន សូនីតា ដែលមានរហ័សនាមថា រាជនីក្រមានោះ បានលេចវត្តមានគួរអោយភ្ញាក់ផ្អើលនៅលើមហោស្រពភាពយន្តទីក្រុងកាន។ វត្តមានរបស់រាជនីក្រមា បានបន្ថែមវត្តមានសិល្បករខ្មែរកាន់តែច្រើននៅក្នុងកម្មវិធីកម្រិតពិភពលោករបស់បារាំងនេះ។ ងាកទៅមើល នីតា នាងបានដើរលើកម្រាលព្រំក្រហមជាមួយសំលៀកបំពាក់ច្នៃម៉ូតបែបវែងអន្លាយពណ៌សម្បកឥឡឹក ឯនៅលើក្បាលមានមួកម៉ូតរំយោល។ ផ្ដោតទៅលើរចនាបថវិញ ឃើញថា មានរចនាបង្កប់ដោយក្បាច់តំណាងអត្តសញ្ញាណ សិល្បៈវប្បធម៌របស់ខ្មែរ បង្កើតបានជាចំណុចទាក់ទាញមួយ។ ...