រោគសញ្ញារាងកាយ ដែលបញ្ជាក់ថាអ្នកកំពុង ស្រ្តេស (Stress) ខ្លាំង
ស្រ្តេស មិនត្រឹមតែប៉ះពាល់ផ្លូវចិត្ត ផ្លូវអារម្មណ៍នោះទេ វាអាចបង្កជាហានិភ័យដល់រូបរាងកាយ និងសុខភាពស្បែករបស់អ្នកដូចគ្នា។ នៅទីនេះ ឡេឌីស៍ នឹងនិយាយអំពីបញ្ហារូបរាងកាយដែលបង្កឡើងដោយ អារម្មណ៍ស្រ្តេស។ មនុស្សមួយចំនួនអាចគិតថា ស្រ្តេសគ្រាន់ជាអារម្មណ៍សាមញ្ញ ប៉ុន្តែបើយើងក្រឡេកទៅមើលផលអវិជ្ជមានដែលស្រ្តេសហុចមកអោយផ្លូវកាយ និងផ្លូវចិត្ត អ្នកប្រាកដជាគិតថា វាមិនមែនជារឿងតូចតាចទេ។ វាពិតជាត្រឹមត្រូវហើយដែល របបអាហារ ផលិតផលថែទាំស្បែក និងទម្លាប់រស់នៅល្អប្រចាំថ្ងៃ បានចូលរួមលើកកម្ពស់សុខភាពស្បែករបស់អ្នក ...