អបអរទិវានារីអន្តរជាតិ ៨មីនា សម្ដេចបវរធិបតី លើកជាថ្មីអត្ថប្រយោជន៍កម្មការិនីទទួលបានពេលលំហែមាតុភាព
រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជំរុញការចូលរួមរបស់ស្ត្រីទាំងក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច រួមទាំងការទទួលបានអត្ថប្រយោជន៍ផងដែរ ពិសេសអត្ថប្រយោជន៍របស់កម្មការិនីពេលសម្រាកលំហែមាតុភាព។ តាមការថ្លែងសុន្ទរកថា អបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» របស់សម្តេចមហាបវរធិបតី ហ៊ុន ...