• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

Sky Bar ទាំង ៤ ទីតាំងនៅភ្នំពេញ ល្អសម្រាប់គយគន់សម្រស់ទីក្រុង និង សាងភាពរ៉ូមែនទិចជាមួយដៃគូ

by Sothearith
Tuesday June 4th, 2024
in Entertainment, Travel
325
SHARES
Share on FacebookShare on Twitter

មានឈ្មោះហៅក្រៅថា ជា “គុជនៃអាស៊ី” ទីក្រុងភ្នំពេញ បានបង្ហាញសម្រស់របស់ខ្លួនតាមរយៈសំណង់អគារ ដែលមានម៉ូតកាត់បែបសម័យអាណានិគមបារាំង និង អគារខ្ពស់ៗជាច្រើនបានលេចរូបរាងឡើង ជាបន្តបន្ទាប់។ ភ្នំពេញ ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍សំខាន់ របស់កម្ពុជា និង បានទទួលភ្ញៀវចម្រុះជាតិសាសន៍មកទស្សនាកម្សាន្ត។

និយាយទៅដល់ជីវិតពេលរាត្រី ឫ Night Life វិញ ភ្នំពេញគឺជាតំបន់ពេញនិយម ដោយសារតែមានកន្លែងកម្សាន្តជាច្រើន គ្រប់ប្រភេទទាំងបែបអាស៊ី និង បែបអឺរ៉ុប។ តំបន់មាត់ទន្លេ ដែលគេនិយមហៅថា Riverside ជាកន្លែងល្អបំផុតសម្រាប់គយគន់ថ្ងៃលិច និង មើលសម្រស់ទន្លេមេគង្គ ជាមួយនឹងភោជនីយដ្ឋានដែលលក់ម្ហូបអាហារឆ្ងាញ់ៗ និង ភេសជ្ជៈ​ត្រជាក់ៗ​ ទៀតនោះ ជីវិតពេលរាត្រីនៅភ្នំពេញ ពិតជាបានដក់ជាប់នៅក្នុងបេះដូងរបស់មនុស្សមិនតិចនាក់នោះទេ។

ទន្ទឹមនឹងនេះ Skybar ទំនើបៗ និង ប្រណិតបានបង្ហាញវត្តមាននៅក្នុងទីក្រុងភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សដែលចង់រកកន្លែងខ្ពស់ ស្រឡះស្អាត មើលឃើញទេសភាពទីក្រុងទាំងមូល។ ថ្ងៃនេះ ឡេឌីស៍ សូមណែនាំ Skybar ពិសេសៗ នៅក្នុងទីក្រុងភ្នំពេញ។

១. The Deck at Courtyard Phnom Penh

មានទីតាំងស្ថិតនៅក្នុងកណ្តាលក្រុងភ្នំពេញ Courtyard by Marriott បានផ្តល់នូវបទពិសោទន៍ rooftop ដ៏រំភើបមូយទៅដល់អតិថិជនរបស់ខ្លួន។ ស្ថិតនៅជាន់លើបង្អស់នៃអគារ The Deck rooftop bar ស្វាគមន៍គ្រប់ភ្ញៀវទាំងអស់ ជាមួយនឹងភេសជ្ជៈសម្បូរបែបដូចជា cocktails, spirits, wine និង beer។

២. Le Moon Rooftop

បើកដំណើរការនៅក្នុងឆ្នាំ ២០១០ Le Mon ស្ថិតក្នុងចំណោម skybar ដំបូងគេមួយនៅក្នុងទីក្រុងភ្នំពេញ។ ស្ថិតនៅជាន់ទី ៥ ដែលជាជាន់លើគេបង្អស់នៃអគារមួយទល់មុខតំបន់មាត់ទន្លេ Riverside វាជាទីតាំងល្អឥតខ្ចោះសម្រាប់គយគន់ទេសភាពទន្លេសាប និង ទន្លេមេគង្គ។ Le Mon ទទួលបានការពេញនិយម ពីភ្ញៀវខ្មែរ និង ភ្ញៀវបរទេស ជាមួយនឹង មីនុយភេសជ្ជៈចម្រុះ រួមមាន original and classic cocktails, mocktails, wines និង beers ក៏ដូចជាអាហារមួយចំនួនផងដែរ។

៣. Sora Skybar

មានទីតាំងស្ថិតនៅជាន់ទី ៣៧ នៃអគារវឌ្ឍនៈ (Vattanac Capital) Sora Skybar ជាកន្លែងពិសេសបំផុតមួយសម្រាប់ការទស្សនាសម្រស់ទីក្រុងភ្នំពេញ ពីលើអាកាស។ Sora Skybar ត្រូវបានគេចាត់ទុកជា Skybar លំដាប់ប្រណិត ដែលបម្រើសេវាយ៉ាងល្អឥតខ្ចោះដល់អតិថិជន ជាមួយប្រភេទភេសជ្ជៈ signature cocktails, top shelf spirits និង wine ហើយក៏មានអាហារឆ្ងាញ់ៗ ចម្រុះមុខទាំងបែបអាស៊ី និង អឺរ៉ុប។

៤. HighGround Sky Bar

មានទីតាំងស្ថិតនៅក្នុងតំបន់ បឹងកេងកង១ HighGround Sky Bar ជាប្រភេទ sky bar លំដាប់ប្រណិតមួយនៅក្នុងទីក្រុងភ្នំពេញ។ វាបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យ នៃការទស្សនាទេសភាពទីក្រុងភ្នំពេញ ៣៦០ដឺក្រ។ នៅជាន់ទី ២៥ ជាប្រភេទ interior bar ហើយនៅជាន់ទី ២៦ ជាប្រភេទ open space។ ចំពោះម្ហូបវិញ មានទាំងបែបអាស៊ី និង បែបអឺរ៉ុប ជាមួយភេសជ្ជៈ signature cocktails, premium whiskey, wine និង ស្របៀរ ដែលផលិតក្នុងស្រុក។

ប្រភព ៖ The Rooftop Guide

Tags: ទេសចរណ៍អន្តរជាតិ
Previous Post

បាររាត្រីជាច្រើន កំពុងដណ្តើមគ្នាទាក់ចិត្តភ្ញៀវទេសចរនៅទីក្រុងហុងកុង – ប្រទេសចិន

Next Post

បាយឆ្នាំងដី ឬបាយក្អម “Claypot Rice” ជាមុខម្ហូបប្រពៃណីជនជាតិចិនមានរសជាតិឆ្ងាញ់!

Sothearith

Sothearith

Related Posts

Best of India Expo 2025
Entertainment

Best of India Expo 2025

by Pisey Dim
Monday August 25th, 2025
Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”
Entertainment

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

by Pisey Dim
Tuesday August 19th, 2025
Entertainment

A BOLD NEW EXHIBITION BY CAMBODIAN AT ROSEWOOD GALLERY

by Pisey Dim
Monday August 18th, 2025
(Khmer) អបអរសាទរខួបលើកទី 79 នៃបុណ្យឯករាជ្យជាតិនៃប្រទេសឥណ្ឌា
Entertainment

Embassy of India in Phnom Penh Celebrates 79th Independence Day

by Pisey Dim
Monday August 18th, 2025
Load More
Next Post
បាយឆ្នាំងដី ឬបាយក្អម “Claypot Rice” ជាមុខម្ហូបប្រពៃណីជនជាតិចិនមានរសជាតិឆ្ងាញ់!

បាយឆ្នាំងដី ឬបាយក្អម "Claypot Rice" ជាមុខម្ហូបប្រពៃណីជនជាតិចិនមានរសជាតិឆ្ងាញ់!

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025: 75 Years of Partnership and Friendship” in Preah Sihanouk Province

Wednesday September 3rd, 2025
Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (375)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (180)
  • Relationship (11)
  • Travel (217)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (108)
  • Recipes (26)
  • Socialize (114)
  • Entrepreneurship (22)
  • Health & Beauty (278)
  • Economic & Development (134)
  • Fashion (453)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.