ឯកឧត្តម គង់ ភោគ គូសបញ្ជាក់នយោបាយការបរទេស រាជរដ្ឋាភិបាលអាណត្តិសម្ដេចធិបតី
មានរយៈពេល ២៥ហើយ ចាប់តាំងពីកម្ពុជា បានក្លាយជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការតំបន់ ឬហៅម្យ៉ាងទៀតថា ជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩ ក្នុងរយៈពេលនេះ កម្ពុជាបានដើរតួនាទីជិតស្និទ្ធជាមួយបណ្ដាសមាជិកអាស៊ាន ក្នុងការធ្វើអោយអាស៊ានកាន់តែមានភាពសំខាន់ទាំងក្នុងន័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ រាជរដ្ឋាភិបាលអាណត្តិចាស់របស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់សមាសភាពសមាជិកអង្គការតំបន់នេះក្នុងកម្រិតចាំបាច់ ដែលអាស៊ាន និងសមាជិកអាស៊ានអាចផ្ដល់អោយគ្នាទៅវិញទៅមក និងតួនាទីអាស៊ាននៅក្នុងកិច្ចការនានាក្នុងកម្រិតសកល។ ក្នុងន័យនេះ ...