តារាចម្រៀង កញ្ញា ខាត់ សួស្ដី ថា ការធ្វើខ្លួនឲ្យស្អាតជានិច្ច គឺជារឿងសំខាន់
ប្រិយមិត្តរមែងឃើញ តារាចម្រៀងមាឌតូចល្អិត ខាត់ សួស្ដី បង្ហាញខ្លួនជាមួយនឹងការសម្អិតសម្អាងកាយស្អាតគ្រប់ពេល ព្រោះថា ជាស្ត្រីម្នាក់ ជាសិល្បការិនីម្នាក់ គឺនាងឲ្យតម្លៃទៅលើការតុបតែងកាយស្អាតជាប្រចាំនោះឯង។ ការធ្វើខ្លួនឲ្យស្អាតនាមជាស្ត្រីម្នាក់ សួស្ដី ប្រាប់ថា នាងឲ្យតម្លៃទៅលើចំណុចធំៗដូចជា ទី១.ផ្ដោតទៅលើការផាត់មុខ និងធ្វើសក់ ទី២ គឺការច្នៃសំលៀកបំពាក់ និងទី៣ គ្រឿងពាក់នៅលើខ្លួន ...