សមាគមសិល្បករខ្មែរ សម្រេចបង្កើតគណៈកម្មការមួយ ធ្វើការលើវិវាទសិល្បករលើបណ្ដាញសង្គម
ដូចនឹងឆន្ទៈពីដំបូងរបស់ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សន្យាថានឹងធ្វើអោយប្រសើរឡើងនូវក្រមសីលធម៌សិល្បករនៅលើបណ្ដាញសង្គម ដោយឥឡូវនេះ គណៈកម្មការចម្រុះមួយត្រូវបានសម្រេចបង្កើតឡើងហើយ ដើម្បីការលើរឿងនេះ។ ដំបូងឡើយ នៅក្នុងកិច្ចប្រជុំជាលើកដំបូងកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សមាគមសិល្បករខ្មែរបានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដែលមានសមាសភាពសិល្បកររៀមច្បងគ្រប់ទម្រង់ ដើម្បីពិនិត្យមើលលក្ខណៈសម្បត្តិរបស់សិល្បករ ដែលមកចុះឈ្មោះជាសមាជិករបស់សមាគម។ តែជាមួយគ្នា នឹងការជជែកលើបញ្ហាជាច្រើននេះ សមាជិកនៃអង្គប្រជុំ ...