ផ្លូវកង់ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ
រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។ រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ ...