មកស្គាល់តំបន់ទេសចរណ៍ ១៤ កន្លែង ដែលមានភាពទាក់ទាញ នៅខេត្តតាកែវ
ខេត្តតាកែវជាខេត្តចំណាស់មួយដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ខេត្តតាកែវមានតំបន់រមណីយដ្ឋានទាំងធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើនកន្លែងសម្រាប់ភ្ញៀវទស្សនា។ ខាងក្រោមនេះជាតំបន់រមណីយដ្ឋានទេសចរណ៍ ទាំង ១៤ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទស្សនាកំសាន្ត ក៏ដូចជាការស្វែងយល់តំបន់ប្រវត្តិសាស្រ្តមួយចំនួនដោយបានបង្ហាញជូនខាងក្រោមនេះ៖ ១) សារមន្ទីរអង្គរបុរី ៖ សារៈមន្ទីរអង្គរបុរី គឺជាមជ្ឈមណ្ឌលទេសចរណ៍ប្រវត្តិសាស្រ្ដសម័យហ្វូណន ដែលមានទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ដើម្បីទៅទស្សនាសារមន្ទីរអង្គរបុរី ភ្ញៀវទេសចរអាចជិះកាណូត ឬអូប័រ តាមព្រែកជីកពីទីរួមខេត្តតាកែវ ...