Tag: តំបន់ទេសចរណ៍អន្តរជាតិ

ធ្វើដំណើរទៅកាន់ប្រទេសន័រវេស “Norway” ដើម្បីចាប់យកទេសភាពប្លែកភ្នែកប្រៀបដូចរឿងនិទានវេទមន្ត

ធ្វើដំណើរទៅកាន់ប្រទេសន័រវេស “Norway” ដើម្បីចាប់យកទេសភាពប្លែកភ្នែកប្រៀបដូចរឿងនិទានវេទមន្ត

Norway គឺជាប្រទេសស្ថិតនៅអឺរ៉ុបខាងជើង ដែលកាន់កាប់ពាក់កណ្តាលភាគខាងលិចនៃឧបទ្វីប Scandinavian។ ប្រទេសនេះពោរពេញទៅដោយជួរភ្នំនិងមានឆ្នេរសមុទ្រប្របតាមសងខាងភ្នំយ៉ាងវែងអន្លាយ ហើយឆ្លាក់ដោយផ្ទាំងទឹកកកយ៉ាងស្រស់ស្អាត ម្យ៉ាងមានកោះប្រហែល 50,000 ។ ប្រទេស Norway ស្ថិតនៅលើទម្រង់ដី Fjord ដោយទម្រង់ដីប្រភេទនេះគឺជាដងទឹកដ៏វែងជ្រៅ និងខ្សែទឹកតូចចង្អៀតដែលហូររហូតដល់ដីគោក។ ទម្រង់ដី Fjords ត្រូវបានកំណត់នៅក្នុងជ្រលងភ្នំជារាងអក្សរ U ដែលមានជញ្ជាំងថ្មចោតនៅសងខាង ...

ដំណើរកំសាន្តទស្សនកិច្ចទៅកាន់ទីក្រុង “Istanbul”… ប្រទេសទួរគី

ដំណើរកំសាន្តទស្សនកិច្ចទៅកាន់ទីក្រុង “Istanbul”… ប្រទេសទួរគី

Istanbul ជាទីក្រុងធំជាងគេនៃប្រទេសទួរគី ដែលមានប្រជាជនរស់នៅជាង 15លាននាក់ ហើយប្រជាជននៅតែកើនឡើងជាលំដាប់ ព្រោះប្រជាជនដែលនៅជនបទចំណាកស្រុកមកកាន់ទីក្រុងដើម្បីស្វែងរកការងារ។ Istanbul ជាប់ឈ្មោះជាទីក្រុងដ៏ស្អាតមួយក្នុងចំណោមទីក្រុងស្អាតៗជាច្រើននៅក្នុងពិភពលោក ដែលមានភ្ញៀវទេសចរមកពីប៉ែកខាងអឺរ៉ុប និងតំបន់អាស៊ីធ្វើដំណើរកំសាន្តទស្សនកិច្ចយ៉ាងច្រើនកុះករ។   ទីក្រុងមួយនេះ មានទីតាំងភូមិសាស្រ្តល្អ ដែលផ្តល់ជូនដល់ភ្ញៀវទេសចរទាំងអស់នូវទិដ្ឋភាពប្លែកភ្នែក ជាមួយនឹងសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ព្រមទាំងរួមបញ្ចូលនូវភាពទំនើបទាន់សម័យផងដែរ។   ភូមិសាស្ត្រទីក្រុង Istanbul ...

វិលត្រឡប់ទៅរកពិភពនៃកុមារភាពដ៏រីករាយ នៅក្នុងសួនកំសាន្ត “Disneyland”

វិលត្រឡប់ទៅរកពិភពនៃកុមារភាពដ៏រីករាយ នៅក្នុងសួនកំសាន្ត “Disneyland”

Disneyland អាចរាប់ចូលជាទីកន្លែងកំសាន្តដ៏សម្បូរបែប ដែលបានរំលឹកអំពីអតីតកាលកុមារភាពសប្បាយរីករាយរបស់អ្នក… មិនថាជាកុមារតូចៗ ឬក្មេងជំទង់ និងមនុស្សមានវ័យចំណាស់ គឺអាចចូលទស្សនាលេងកំសាន្តបានទាំងអស់ ជាមួយកម្មវិធីដ៏សម្បូរបែបជាច្រើននៅក្នុងនោះ។ Disneyland បានធ្វើឱ្យមនុស្សគ្រប់គ្នាចងចាំអំពីអនុស្សាវរីយ៍ល្អៗ និងធ្វើឱ្យមានភាពរស់រានឡើងវិញអំពីកុមារភាពរបស់ពួកគេ។   តួអង្គនៃ តុក្កតា គំនូរជីវចល រួមមាន Mickey Mouse ព្រមទាំងមិត្តរបស់ពួកគេ “Lion ...

មានអ្វីកំសាន្តខ្លះនៅទីក្រុងបុរាណ ហ័យអាន “Hoi An” ប្រទេសវៀតណាម?

មានអ្វីកំសាន្តខ្លះនៅទីក្រុងបុរាណ ហ័យអាន “Hoi An” ប្រទេសវៀតណាម?

មិនចាំបាច់ទាល់តែទៅដល់ទីក្រុង Lijiang ប្រទេសចិននោះទេ ធ្វើដំណើរមកកាន់ Hoi An ប្រទេសវៀតណាម ក៏ភ្ញៀវទេសចរអាចទទួលបានអារម្មណ៍ដូចជាខ្លួនកំពុងឆ្លងភពទៅកាន់សម័យអតីតកាលយូរលង់។   សំណង់បុរាណដែលបន្សល់ទុកជាច្រើន បូករួមទាងការរចនា វប្បធម៌ក្នុងការរស់នៅ និងបរិយាកាសជុំវិញទីក្រុង បានបង្កើតឱ្យ Hoi An ក្លាយជាទីក្រុងបេតិកភណ្ឌបុរាណ។ ភ្ញៀវទេសចរអាចចាប់យកអារម្មណ៍ពិសេស នៅពេលដែលធ្វើដំណើរមកដល់ទីក្រុងដ៏ស្រស់ស្អាតមួយនេះជាមួយទិដ្ឋភាពប្លែកៗតាមបែបបុរាណកាល។ ទីក្រុងបុរាណ ...

ទេសភាពនៃមហាកំផែង “The Great Wall of China” នៅក្នុងរដូវរងា… គ្រប់ដណ្តប់ដោយព្រិលទឹកកក

ទេសភាពនៃមហាកំផែង “The Great Wall of China” នៅក្នុងរដូវរងា… គ្រប់ដណ្តប់ដោយព្រិលទឹកកក

អាកាសធាតុនៃទីក្រុងប៉េកាំងក្នុងរដូវរងា ឬរដូវធ្លាក់ព្រិល រដូវរងារនឹងចាប់ផ្តើមពីខែធ្នូ រហូតដល់ខែកុម្ភៈ ដោយវាមានខ្យល់ត្រជាក់បក់មករំហើយ និងពេលខ្លះមានការធ្លាក់ព្រិលគ្របដណ្តប់ពាសពេញផ្ទៃដីទីក្រុងប៉េកាំង។ គួរបញ្ជាក់ថា ខែមករា គឺជាខែដែលមានសីតុណ្ហភាពត្រជាក់បំផុតនៅក្នុងទីក្រុងប៉េកាំង ហើយវានឹងធ្លាក់ព្រិលជារៀងរាល់ថ្ងៃ ព្រមទាំងមានខ្យល់បក់ខ្លាំង។   ភាពស្ងប់ស្ងាត់នៃមហាផែង អមដោយទេសភាពដែលគ្របដណ្តប់ដោយព្រិល ជំនួសហ្វូងមនុស្សដ៏កកកុញនៃរដូវក្តៅ បានធ្វើឱ្យភ្ញៀវទេសចរទទួលអារម្មណ៍ថា តំបន់នេះជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់មុខ។ លំអងព្រិលតូចៗធ្លាក់ចុះមករុំជញ្ជាំងនៃប្រាសាទបង្កើតបានជាឈុតពណ៌សទន់ៗ ធ្វើឱ្យតំបន់អច្ឆរិយៈនេះមានភាពស្រស់ស្អាតខុសពីធម្មតា។ ហេតុអ្វីបានជាអ្នកគួរធ្វើដំណើរកំសាន្តទៅកាន់មហាកំផែងចិននៅក្នុងរដូវរងារ ...

ចាប់យកបទពិសោធន៍ដំណើរកំសាន្តទៅកាន់ “ទីក្រុងប៉េកាំង” … តើមានអ្វីទាក់ទាញខ្លះ?

ចាប់យកបទពិសោធន៍ដំណើរកំសាន្តទៅកាន់ “ទីក្រុងប៉េកាំង” … តើមានអ្វីទាក់ទាញខ្លះ?

ទីក្រុងប៉េកាំង គឺជាទីក្រុងដ៏ប្រណិតរបស់ប្រទេសចិន ដែលមានការច្របាច់បញ្ចូលគ្នារវាងសំណង់ស្ថាបត្យកម្មបុរាណបន្សល់ទុកពីសម័យកាលនៃស្តេចអធិរាជជំនាន់មុន និងការអភិវឌ្ឍន៍បន្ថែមយ៉ាងខ្លាំងនៅក្នុងទីក្រុង។ ទីក្រុងប៉េកាំង ជាតំបន់ដែលបង្កភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាលំដាប់ពិភពលោក មិនថាទីកន្លែងប្រវត្តិសាស្ត្រ សួនច្បារដំណាក់រាជវង្សដ៏ស្រស់ស្អាត ប្រាសាទបុរាណ ទីផ្សារដ៏មមាញឹក និងរង្វង់សិល្បៈទំនើប។   ក្នុងនាមជារដ្ឋធានីនៃប្រទេសចិន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌ ទីក្រុងប៉េកាំង តែងតែជាគោលដៅទេសចរណ៍ឆ្ពោះមុខ ដែលមិនអាចបំភ្លេចបាននៅក្នុងចំណោមគោលដៅទេសចរណ៍ - ...

ទីក្រុងបុរាណ Furong  បង្កប់ភូមិទឹកធ្លាក់វេទមន្តដ៏អស្ចារ្យនៃខេត្ត Hunan របស់ប្រទេសចិន

ទីក្រុងបុរាណ Furong បង្កប់ភូមិទឹកធ្លាក់វេទមន្តដ៏អស្ចារ្យនៃខេត្ត Hunan របស់ប្រទេសចិន

ភូមិទឹកធ្លាក់វេទមន្តនៅទីក្រុង Furong នៃខេត្ត Hunan របស់ប្រទេសចិនហាក់ដូចដឹកដៃអ្នកឆ្លងចូលទៅក្នុងរូបគំនូរបុរាណមួយផ្ទាំង ពោរពេញទៅដោយសម្រស់ធម្មជាតិស្រស់ត្រកាលក្នុងសម័យកាលបុរាណ ឆ្លុះបញ្ចាំងអំពីប្រពៃណី ទំនៀមទម្លាប់ក្នុងការរស់នៅរបស់ជនជាតិភាគតិចនៃប្រទេសចិន។   ទីក្រុងបុរាណនេះមានអាយុកាលប្រមាណជាង 2000 ឆ្នាំមកហើយ និងជាទីជម្រករបស់ជនជាតិភាគតិច “Tujia” មានទីតាំងស្ថិតក្នុងខេត្ត Hunan នៅចន្លោះភ្នំ Avatar ក្នុងទីក្រុង Zhangjiajie ...

គោលដៅទេសចរណ៍ទាំង 4 តំបន់នេះ អាចអន្ទងអារម្មណ៍ទៅកាន់ពិភពរឿងនិទាន នៅក្នុងរដូវរងា!

គោលដៅទេសចរណ៍ទាំង 4 តំបន់នេះ អាចអន្ទងអារម្មណ៍ទៅកាន់ពិភពរឿងនិទាន នៅក្នុងរដូវរងា!

រដូវរងាឈានចូលមកដល់ នៅតំបន់ខ្លះក៏មានការធ្លាក់ព្រិលពាសពេញផ្ទៃដីបង្កើតជាទេសភាពដ៏ស្រស់ត្រកាល និងបរិយាសកាសប្លែកភ្នែកតាមបែបធម្មជាតិ។ សាកស្រម៉ៃទៅមើល នៅក្នុងរដូវកាលធ្លាក់ព្រិលបែបនេះ ប្រសិនអ្នកបានទៅកាន់តំបន់មួយចំនួនដែលមានទេសភាពអន្ទងអារម្មណ៍ទៅកាន់ពិភពរឿងនិទានព្រះនាងព្រិលស ជឿជាក់ថាបទពិសោធន៍ថ្មីបែបនេះនៅក្នុងដំណើរជីវិតរបស់អ្នក ប្រាកដជាមិនអាចបំភ្លេចបានឡើយ។ ឡេឌីស៍ នឹងបើកបង្ហាញជូននូវតំបន់មួយចំនួននៅប្រទេសចិន ហាក់ដូចជាស្ថានសួគ៌ទឹកកកលើដី បង្កប់សម្រស់ស្រស់ត្រកាល និងភាពអច្ឆរិយៈដ៏អស្ចារ្យនៅលើពិភពលោក ៖   Nyingchi, Tibet ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរកំសាន្តវិស្សមកាលទៅ Nanga Bawa ...

White Desert Antarctica គឺជាជំរុំប្រណីតដាច់ស្រយាលបំផុតរបស់ពិភពលោក

White Desert Antarctica គឺជាជំរុំប្រណីតដាច់ស្រយាលបំផុតរបស់ពិភពលោក

ការចុះចតនៅលើទ្វីបទីប្រាំពីរជាមួយយន្តហោះឯកជន គ្រាន់តែជាការចាប់ផ្តើមនៃបទពិសោធន៍ផ្លាស់ប្តូរជីវិតថ្មីជាមួយ White Desert Antarctica ប៉ុណ្ណោះ។ អង់តាក់ទិកត្រូវបានកំណត់លក្ខណៈដោយពណ៌សដ៏អស្ចារ្យ ទេសភាពដ៏បរិសុទ្ធ ជួរភ្នំដ៏អស្ចារ្យ និងការជួបសត្វព្រៃប្លែកៗ។ White Desert បានយកការលំបាកចេញពីការរុករក និងបានប្រែក្លាយភាពស្រស់ស្អាតដាច់ឡែកនៃអង់តាក់ទិក ទៅជាផ្ទៃខាងក្រោយផ្តាច់មុខសម្រាប់ការផ្សងព្រេង។   បទពិសោធន៍វាលខ្សាច់ស ដំណើរផ្សងព្រេងចាប់ផ្តើមនៅទីក្រុង Cape Town ...

កោះ ស្អាតបំផុតទាំង ៥ នៅលើពិភពលោក​ សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់​ និង រ៉ូមែនទិច

កោះ ស្អាតបំផុតទាំង ៥ នៅលើពិភពលោក​ សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់​ និង រ៉ូមែនទិច

ពិភពលោករបស់យើង គឺជាកន្លែងដ៏ស្រស់ស្អាតបំផុត ហ៊ុំព័ទ្ធទៅដោយគោលដៅទេសចរណ៍ធម្មជាតិ ខ្លះលាក់ខ្លួននៅកណ្តាលព្រៃ គ្មានមនុស្សទៅដល់ ខ្លះទៀតស្ថិតនៅកណ្តាលកោះ ដាច់ឆ្ងាយពីទីប្រជុំជន។ កន្លែងដ៏ស្រស់ត្រកាល ទាំងអស់នោះ បង្ហាញឱ្យយើងដឹងថា មិនមានអ្វីដែលស្អាតស្មើសម្រស់របស់ធម្មជាតិ កន្លែងដែលអាចធ្វើឱ្យយើងមានអារម្មណ៍ធូរស្បើយ ភ្លេចអស់ទុក្ខកង្វល់។ នៅក្នុងប្រទេសនីមួយៗ តែងមានគោលដៅទេសចរណ៍ផ្សេងៗពីគ្នា ប្រទេសខ្លះ សម្បូរទៅដោយគោលដៅទេសចរណ៍ធម្មជាតិ ព្រៃព្រឹក្សា លតា​វល្លិ។ ប្រទេសខ្លះទៀត ...

Page 1 of 2 1 2

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.