Tag: ទេសចរណ៍អន្តរជាតិ

សណ្ឋាគារប្រណិតទាំង ៣ នៅប៉ារីស នឹងក្លាយជាស្ថានសួគ៌ក្រោមមេឃ សម្រាប់រាត្រីក្រេបទឹកឃ្មុំរបស់គូស្នេហ៍ថ្មីថ្មោង

សណ្ឋាគារប្រណិតទាំង ៣ នៅប៉ារីស នឹងក្លាយជាស្ថានសួគ៌ក្រោមមេឃ សម្រាប់រាត្រីក្រេបទឹកឃ្មុំរបស់គូស្នេហ៍ថ្មីថ្មោង

រាត្រីក្រេបច័ន្ទទឹកឃ្មុំ គឺជាពេលវេលាពិសេសបំផុត បន្ទាប់ពីពិធីរៀបមង្គលការតាមប្រពៃណី បានបញ្ចប់រួចរាល់។ គូស្វាមី ភរិយាទើបរៀបការថ្មោងថ្មី តែងជ្រើសរើសនូវកន្លែងមួយប្រកបដោយភាពរ៉ូមែនទិច ដើម្បីញោចបរិយាកាស ក្រោមស្បៃរាត្រីឱ្យកាន់តែរន្ថាន់ ប្រកបដោយភាពផ្អែមល្អែម ស្អិតរមួតដូចស្ករតាំងម៉ែ​។ ដូចនេះការជ្រើសរើស ទីកន្លែងសម្រាប់បង្កើតភ្លើងស្នេហ៍ សាងអនុស្សាវរីយ៍រាត្រីដំបូង ពិតជាសំខាន់ណាស់សម្រាប់គូស្វាមីភរិយា។ ខាងក្រោមនេះជាសណ្ឋាគារលំដាប់ប្រណិត សម្រាប់ក្រេបទឹកឃ្មុំ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង Shangri-La ...

ម៉ាកាវ ដែនដីនៃស្ថានសួគ៌ម្ហូបអាហារចម្រុះមុខ ច្របាច់បញ្ចូលគ្នានូវរសជាតិបែបអាស៊ី លាយអឺរ៉ុប

ម៉ាកាវ ដែនដីនៃស្ថានសួគ៌ម្ហូបអាហារចម្រុះមុខ ច្របាច់បញ្ចូលគ្នានូវរសជាតិបែបអាស៊ី លាយអឺរ៉ុប

ម៉ាកាវ ជាតំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន ដោយអនុវត្តទៅតាមគោលនយោបាយប្រទេស១ ប្រព័ន្ធដឹកនាំ២។ ម៉ាកាវ គឺជាតំបន់រដ្ឋបាលពិសេសមួយក្នុងចំណោមតំបន់រដ្ឋបាលពិសេសពីរនៃសាធារណរដ្ឋប្រជាមានិតចិននិងមួយទៀតគឺទីក្រុងហុងកុង។ ម៉ាកាវស្ថិតនៅប៉ែកខាងលិចនៃតំបន់ដីសណ្តទន្លេគុជ ឆ្លងកាត់ពីហុងកុងទៅ ខាងកើតជាប់ព្រំប្រទល់ខេត្តក្វាងទុង។ សេដ្ឋកិច្ចរបស់តំបន់រដ្ឋបាលពិសេសនេះ ពឹងផ្អែកមួយភាគធំទៅលើវិស័យកាស៊ីណូ ទេសចរណ៍ និង ការនាំចេញផលិតផល ដូចជាសម្លៀកបំពាក់ជាដើម។ ម៉ាកាវ ប្រៀបបានទៅនឹងស្ថានសូគ៌ នៃកាស៊ីណូ រហូតត្រូវបានគេដាក់ឈ្មោះឱ្យថាជា Las ...

ហុងកុងរក្សាកំណើនសេដ្ឋកិច្ច ខណៈវិស័យទេសចរណ៍ និងភាគហ៊ុនស្ទុះងើបឡើងវិញ

ហុងកុងរក្សាកំណើនសេដ្ឋកិច្ច ខណៈវិស័យទេសចរណ៍ និងភាគហ៊ុនស្ទុះងើបឡើងវិញ

លេខាធិការហិរញ្ញវត្ថុ លោក Paul Chan Mo-po បាននិយាយកាលពីថ្ងៃអាទិត្យថា សេដ្ឋកិច្ចហុងកុងមានកំណើនរយៈពេល ៥ត្រីមាសជាប់ៗគ្នា ដែលជំរុញដោយវិស័យទេសចរណ៍ក្នុងស្រុក និងការកើនឡើងនៃទីផ្សារភាគហ៊ុន។ ការកើនឡើងនៃទេសចរណ៍របស់ហុងកុងគឺជាកត្តាដ៏សំខាន់ដែលបានជំរុញកំណើនសេដ្ឋកិច្ចនៅត្រីមាសទីមួយរបស់ទីក្រុង។ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកធ្វើដំណើរកំសាន្តទៅទីកាន់ទីក្រុងគឺមានការកើនឡើងជាលំដាប់ ដែលធ្វើអោយកំណើនសេដ្ឋកិច្ចមានការកើនឡើងគួរអោយគាត់សំគាល់។ អ្នកទេសចរប្រមាណជាង ៦៧០.០០០ នាក់ មកពីចិនដីគោក បានមកធ្វើដំណើរកម្សាន្ត រយៈពេលបួនថ្ងៃ នូវថ្ងៃឈប់សម្រាក ...

Page 3 of 3 1 2 3

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.