ធនាគារជាតិនៃកម្ពុជា នឹងជំរុញការទូទាត់ប្រាក់រៀលនៅក្រៅប្រទេស តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលបាគង
ការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលបាគង (Bakong) នឹងជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ខ្មែរអោយកាន់តែទូលំទូលាយបន្ថែមទៀត ដោយគ្រោងនឹងបើកការបង់ប្រាក់ឆ្លងប្រទេសដោយប្រើប្រព័ន្ធបាគងជាមួយឥណ្ឌានៅដើមខែមិថុនា និងកំពុងធ្វើការជាមួយភាគីជប៉ុន។ ដោយយោងតាមការចុះផ្សាយរបស់ Nikkei Asia ដោយបានធ្វើការសម្ភាសន៍ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិកម្ពុជា ស្តីពីការទូទាត់តាមឌីជីថលរបស់កម្ពុជា តាមរយៈប្រព័ន្ធទូទាត់ បាគង ក្នុងដែលលោកជំទាវ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានៃវេទិកា Nikkei Forum ...