ត្រឹមដំណាច់ឆ្នាំ២០២៣ បាគង បានសម្រួលប្រតិបត្តិការទូទាត់ចំនួនជាង ២០០ លានប្រតិបត្តិការ
ជីវិតកាន់តែមានភាពងាយស្រួលជាមួយនឹងការរួមបញ្ចូលគ្នាតែមួយនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទនឹងកម្មវិធីធនាគារ។ ប្រព័ន្ធបាគង បានកំណត់ឡើងវិញនូវការទូទាត់ប្រាក់តាមរយៈទូរសព័្ទ និងសេវាធនាគារ តាមរយៈការរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរស័ព្ទ, សេវាធនាគារតាមរយៈអ៊ីនធឺណែត និងកម្មវិធីហិរញ្ញវត្ថុជាច្រើនជាមួយនឹង interface ដែលងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់គណនីធនាគារណាមួយដែលអ្នកពេញចិត្ត។ សូមបញ្ឈប់នូវការចំណាយពេលវេលាក្នុងការផ្លាស់ប្តូររវាងកម្មវិធីជាច្រើននៅថ្ងៃនេះហើយរីករាយជាមួយនឹងភាពសាមញ្ញ ងាយស្រួល និងសុវត្ថិភាពជាមួយបាគង។ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធបាគង” កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០។ ...