ព្រែកជីកហ្វូណនតេជោ ជាផ្លូវទឹកដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា
គម្រោងព្រែកជីកហ្វូណន-តេជោ ពិតជាមានសារសំខាន់ណាស់ និងជាសសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាផ្លូវទឹកមួយដ៏សំខាន់ក្នុងការតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ របស់កម្ពុជា ហើយធ្វើការឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និង ខេត្តកែប ដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែ។ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ១,៧០០ លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ ...