ថ្ងៃនេះមានរ៉ូបធ្វើការ ជាច្រើនម៉ូត ល្អបំផុតសម្រាប់ស្ត្រី
ការិយាល័យ គឺជាកន្លែងធ្វើការ តែវាក៏ដូចជាឆាកសម្រាប់ការបង្ហាញស្ទីលផ្ទាល់ខ្លួនដែរ។ ស្ទីលទាំងនោះ បានមកពីការរួមផ្សំលើសិល្បៈនៃការតុបតែងលើមុខ សក់ ពិសេសសំលៀកបំពាក់ ដែលជាចំណុចឆាប់ឃើញពីភាពលេចធ្លោជាងគេ។ យោងតាមហេតុផលនេះ ច្បាស់ណាស់ថា ការបោះជំហានចូលការិយាល័យ គួរតែជាដំណើរមួយដែលរៀបរយគ្រប់យ៉ាងពីបែបផែនផ្ទាល់ខ្លួន។ ត្រូវច្បាស់ថា យើងកំពុងមានវត្តមានជាមួយឈុតសំលៀកបំពាក់មួយ ដែលមានភាពស័ក្តិសមជាមួយដងខ្លួន មិនភ្លាវ ទាំងពណ៌ ទាំងម៉ូត និងទាន់សម័យ។ ...