សម្រស់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនារដូវវស្សា មានទេសភាពស្រស់ស្អាតគួរជាទីចាប់អារម្មណ៍
ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយ ដ៏ស្រស់ស្អាត ដែលមានសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី។ ទឹកធ្លាក់ថ្មដាតូច ឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ។ បើយើងធ្វើដំណើរលើវិថីពត់ពេន (ផ្លូវបុប្ឆាលាក់ខ្លួន) តាមជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០គីឡូម៉ែត្រ ...