កសិដ្ឋានសូត្រ ខេត្តសៀមរាប បានបើកដំណើរការឡើងវិញ ជាមួយការប្រកាសបើកឱ្យភ្ញៀវទេសចរចូលទស្សនាដោយឥតគិតថ្លៃរយៈពេលមួយខែ
កសិដ្ឋានសូត្រ (Angkor Silk Farm) ដែលមានទីតាំងនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានចាប់ផ្តើមបើកដំណើរការឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេល៤ឆ្នាំ ដោយសារកូវិដ១៩ ក្នុងគោលបំណង ដើម្បីធ្វើឱ្យបេតិកភណ្ឌវប្បធម៌ខ្មែរមានភាពរីក ចម្រើន ថែមទាំងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាដែលរស់នៅតាមតំបន់ជនបទ ហើយក៏ជា កន្លែងសម្រាប់ភ្ញៀវទេសចរទាំងអស់ អាចចូលទស្សនានិងឈ្វេងយល់ពីដំណាក់កាល ផ្សេងៗនៃដំណើរការផលិតសូត្រ ចាប់តាំងពីការស្រាវសូត្រចេញពីសំបុកដង្កូវ ...