អ៊ុន ស្រីនាង សហគ្រិនស្រ្តី រិះរកវិធីបង្កើនតម្លៃទីផ្សារ គ្រាប់ស្វាយចន្ទី ដើម្បីជួយកសិករ និង វិស័យកសិកម្មនៅកម្ពុជា
ដំណក់ទឹក ជាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី មកជាទឹកដោះគោគ្រាប់ស្វាយចន្ទី ក្នុងនាមជាអាជីវកម្ម start-up មានចក្ខុវិស័យធ្វើជាគំរូដល់កសិករ និងខ្មែរយើងក្នុងការឲ្យតម្លៃដល់ផលិតផលកសិកម្មខ្មែរ និងធ្វើការកែច្នៃវាឲ្យបានចូលដល់ទីផ្សារជាតិ និងអន្តរជាតិ។ កញ្ញា អ៊ុន ស្រីនាង ប្រធានផ្នែកអភិវឌ្ឈអាជីវកម្ម និងទំនាក់ទំនង របស់ ដំណក់ទឹក បានថ្លែងប្រាប់ ឡេឌីស៍ ឱ្យដឹងថា "មូលហេតុដែលយើងចាប់ផ្តើម ...