ម្ចាស់ម្កុដ Cambodia’s Queen of The Catwalk អនុវត្តការគាំទ្រវិស័យអប់រំនៅកម្ពុជា និងចែករំលែកក្តីស្រលាញ់ចំពោះក្មេងៗជំនាន់ក្រោយ
បន្ទាប់ពីបានគ្រងតំណែងជាម្ចាស់ម្កុដនៃកម្មវិធីដើរម៉ូតលំដាប់ប្រទេស Cambodia’s Queen of The Catwalk កញ្ញា ទៀន គីមចេង បានចាប់ផ្តើមអនុវត្តការគាំទ្រវិស័យអប់រំនៅកម្ពុជា ព្រមទាំងចែករំលែកក្តីស្រឡាញ់ចំពោះក្មេងៗជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី និង ជាសសរទ្រូងរបស់ប្រទេសជាតិ។ សកម្មភាពនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការគាំទ្រសហគមន៍ ពីសំណាក់តារាម៉ូដែលដ៏លេចធ្លោរូបនេះ។ កញ្ញា ទៀន គីមចេង ធ្លាប់បាននិយាយនៅក្នុងការប្រឡងកម្មវិធី ...