អ្នកជំនាញចង់ឃើញវិស័យសូត្រខ្មែរ កាន់តែរីកចម្រើនទៅមុខ បង្កើតការងារដល់ស្រ្តី រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
វិស័យសូត្រ គឺជាវិស័យមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការបង្កើតការងារដល់ស្រ្តី ជាពិសេសនៅតំបន់ជនបទ។ តែយ៉ាងនេះក្តីវិស័យនេះ ហាក់មិនទាន់មានភាពរីកចម្រើន តាមអ្វីដែលជាការចង់បាននោះទេ ដែលទាមទារឱ្យមានការរួមគ្នា ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។ យោងតាមការចុះផ្សាយរបស់ Fresh News ដែលបានសម្ភាសជាមួយលោក បណ្ឌិត ម៉ី កល្យាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ មានប្រសាសន៍ថា ...