ស្បែកជើងនារី ធ្វើឡើងពីមាស និង ដាំត្បូងពេជ្របន្ថែម តម្លៃមួយគូ ចាប់ពី ១៥ លានដុល្លារឡើងទៅ
ស្បែកជើងជារបស់ដែលយើងខ្វះមិនបាននៅរាល់ពេលចេញពីក្រៅផ្ទះ ហើយវាបានក្លាយជាហ្វេស្សិន តុបតែងខ្លួនដែលយើងម្នាក់ៗមានការសម្រិតសម្រាំងខ្លាំងបំផុត ធ្វើយ៉ាងណាត្រូវឱ្យប្រាកដថា ស្បែកជើងយើងជ្រើសរើសពាក់នោះ ស្រួលជើង និង ស័ក្តិសមជាមួយកម្មវិធីដែលយើងចូលរួម។ សម័យកាលចេះតែវិវឌ្ឍន៍ទៅមុខ ម៉ូតស្បែកជើងរាប់លានម៉ូតបានចេញលក់នៅលើទីផ្សារ។ ស្បែកជើងខ្លះ មានតម្លៃរាប់លានដុល្លារ ក្នុង១គូ ដែលគេផលិតមកជាពិសេសសម្រាប់អ្នកល្បី មានមុខមានមាត់នៅក្នុងសង្គម និង អ្នកជំនួញលំដាប់កំពូលជាដើម។ ១. Moonstar Shoes ...