នៅថ្ងៃនេះ ស៊ីន យូប៊ីន បង្ហាញវត្តមានលើព្រំក្រហម Cannes Film Festival 2024
ដោយមិនបានឲ្យតម្រុយជាមុន ស្រាប់តែនៅថ្ងៃនេះ ស៊ីន យូប៊ីន បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំងនៅទៅហើយ។ Credit: GettyImages នេះជាឆ្នាំទី២ របស់តារាស្រីកម្ពុជាដែលមានវត្តមានក្នុងកម្មវិធីមហោស្រពដ៏ធំបំផុតរបស់បារាំង។ កាលពីឆ្នាំមុន យូប៊ីន បានស្លៀករ៉ូបពណ៌ស រំលេចស្រមោលទង់ជាតិ និងបង្កប់រចនាបទខ្មែរ រូបនាគ និងអក្សរខ្មែរ។ ដោយឡែកឆ្នាំនេះ តារាស្រីបានគ្រងឈុតរ៉ូបពណ៌ខ្មៅច្នៃពីក្រណាត់ស្បៃ និងកៅស៊ូវិញម្ដង។ ...