Gigi Hadid គឺជាតារាបង្ហាញម៉ូតសញ្ជាតិសហរដ្ឋ អាមេរិច ដែលមានឥទ្ធិពលបំផុតក្នុងចំណោមតារាបង្ហាញម៉ូតផ្សេងទៀតនៃជំនាន់របស់នាង ហើយថ្មីៗនេះនាងត្រូវបានជ្រើសតាំងជាតំណាងមុខមាត់ថ្មីរបស់ក្រុមហ៊ុន Rabanne សម្រាប់ទឹកអប់ New Million Gold For Her មានក្លិនក្រអូបសាកសមសម្រាប់ស្រ្តីអស្ចារ្យគ្រប់រូប។
ការជ្រើសរើស Gigi Hadid ធ្វើជាឯកអគ្គរដ្ឋទូតនៃទឹកអប់ New Million Gold For Her មិនមែនជារឿងតូចតាចទេ នាងត្រូវបានគេសម្គាល់សម្រាប់ភាពស្រស់ឆើតឆាយពីធម្មជាតិ និងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ព្រមទាំងសមត្ថភាពពិសេសក្នុងការទាក់ទាញចំណាប់អារម្មណ៍មកពីជុំវិញពិភពលោក។
Gigi គឺជាតំណាងយ៉ាងល្អឥតខ្ចោះនៃក្លិនក្រអូបសម័យថ្មី ដោយ Million Gold For Her បានបង្ហាញអំពីភាពជាស្ត្រីសម័យទំនើប ក្លិនក្រអូបដិតដាមជាប់ចិត្តបង្កប់ប្រណិតភាពជាទីបំផុត។
ទឹកអប់ថ្មីនេះត្រូវបានសម្គាល់ដោយ សមាសភាពដ៏សម្បូរបែបរបស់វា ដោយមានលាយឡំក្លិនផ្កា និងផ្លែឈើ បន្ថែមពីនេះក្លិនក្រអូបរបស់ New Million Gold For Her ក៏បានលាយបញ្ចូលគ្នានូវភួងនៃផ្កាពណ៌សជាមួយផ្កាកុលាបបែបធម្មជាតិ និងសារធាតុរ៉ែ Musk សារធាតុរ៉ែដែលរក្សាក្លិនក្រអូបជក់ចិត្ត។ Rabanne បង្កើតទឹកអប់នេះឡើងមកមានគោលបំណងសម្រាប់ស្ត្រីដែលចូលចិត្តភាពលេចធ្លោ។
ការសហការរវាង Gigi Hadid និង Rabanne គឺដើម្បីបង្កើតផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ម៉ាកក្នុងគោលបំណងបន្តរូបភាពផលិតផលរបស់ខ្លួន និងបង្កើតខ្លួនជាតួអង្គសំខាន់នៅក្នុងពិភពទឹកអប់ប្រណីត។