• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អាហារដែលស្ត្រីគួរចៀសវាងបរិភោគ ក្នុងអំឡុងពេលមានវដ្តរដូវប្រចាំខែ

by Pisey Dim
ព្រហស្បតិ៍ តុលា 10th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ស្រ្តីមួយចំនួនតែងទទួលនូវអាការឈឺចុកចាប់ក្នុងអំឡុងពេលមករដូវ ឬគេហៅថាការធ្លាក់ឈាមប្រចាំខែនៃនារីភេទ។ ការមកវដ្តរដូវនេះ គឺជាធម្មជាតិរបស់មនុស្សស្រី នោះមានន័យថារូបរាងកាយរបស់អ្នកនឹងធ្វើការបញ្ចេញចោលនូវជាលិកាដែលលែងត្រូវការ តាមរយៈឈាមរដូវ។

ដូច្នេះ​ក្នុងអំឡុងពេលមានវដ្តរដូវប្រចាំខែ ស្រ្តីអាចទទួលរងអារម្មណ៍ឈឺចាប់មួយចំនួន ល្ហិតល្ហៃ អស់កម្លាំង ចុកផ្នែកខាងក្រោមពោះ ឬជាំអាការឈឺក្បាល វិលមុខដូចគ្នា។​ ដូច្នេះហើយទើប ស្រ្តីត្រូវយកចិត្តទុកដាក់ទៅលើចំណីអាហារបរិភោគ ព្រោះអាហារមួយចំនួនអាចបន្ថែមការឈឺចាប់ក្នុងអំឡុងពេលមកវដ្តរដូវរបស់អ្នក។

ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួនដែលស្រ្តីមិនគួរទទួលទានអំឡុងពេលមានវដ្តរដូវប្រចាំខែ ៖

កាហ្វេ

ជាតិកាហ្វេអ៊ីន គឺមិនល្អចំពោះស្រ្តីដែលកំពុងមកខែ ព្រោះសារធាតុនេះអាចបណ្តាលឱ្យ ហើមពោះ មានបញ្ហាប្រព័ន្ធរំលាយអាហារបន្តិចបន្តួច (អាចបណ្តាលឱ្យស្រ្តីរាគ​ កន្រ្ទាក់សាច់ដុំពោះ) ម៉្យាងវាក៏អាចធ្វើឱ្យអ្នកមានអាការឈឺក្បាលបន្ថែមផងដែរ។

គ្រឿងស្រវឹង

ជាតិអាល់កុល​នៅក្នុងសុរា មានផលប៉ះពាល់ជាច្រើនដល់សុខភាពស្រ្តី ជាពិសេសប្រសិនបើស្រ្តីទទួលទានក្នុងអំឡុងពេលមករដូវ។ ជាតិអាល់កុល អាចធ្វើឱ្យអ្នកខ្សោះជាតិទឹកក្នុងខ្លួន ឈឺក្បាល ឈឺពោះ ក្អួតចង្អោរ អស់កម្លាំង។ល។

អាហារដែលមានជាតិហឹរ

ស្រ្តីដែលចូលចិត្តទទួលទានអាហារដែលមានជាតិហឹរ អាចនឹងប្រឈមបញ្ហា ឈឺក្រពះ រាគ ឈឺពោះ លើសពីនេះអ្នកអាចក្អួតចង្អោរទៀតផង។

ជាតិស្ករ

ប្រសិនបើអ្នកបរិភោគអាហារដែលផ្ទុកជាតិស្ករច្រើន វាអាចជារឿងមិនល្អសម្រាប់អ្នក ព្រោះជាតិស្ករអាចបន្ថែមនូវកម្រិតការឈឺចាប់ ២ដង ទៅលើការឈឺចាប់ក្នុងអំឡុងពេលមករដូវដែលអ្នកកំពុងជួបប្រទះ។

អាហារកែច្នៃ

អាហារកំប៉ុង សាច់កែច្នៃ និងប្រភេទអាហារផ្សេងទៀតដែលផលិត និងរក្សាទុកដោយសារធាតុគីមី ធ្វើឱ្យហើមពោះ និងបាត់បង់ជាតិទឹកក្នុងខ្លួន។ កម្រិតខ្ពស់នៃជាតិសូដ្យូមគឺមិនល្អសម្រាប់សុខភាពស្រ្តីនៅពេលមកវដ្ដតរដូវប្រចាំខែនោះទេ៕

Tags: គន្លឹះសុខភាព
Previous Post

មើល​គ្រឿងអលង្ការ សុទ្ធ​តែ​ប្រណិតៗ​តារា​ពាក់​ដើរលើ​កម្រាលព្រំ​ក្រហម Oscars ឆ្នាំ 2024

Next Post

គន្លឹះ 6 យ៉ាងជួយនារី ទិញបាន​ទឹកអប់ល្អ មិនចំរបស់ក្លែងក្លាយ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
គន្លឹះ 6 យ៉ាងជួយនារី ទិញបាន​ទឹកអប់ល្អ មិនចំរបស់ក្លែងក្លាយ

គន្លឹះ 6 យ៉ាងជួយនារី ទិញបាន​ទឹកអប់ល្អ មិនចំរបស់ក្លែងក្លាយ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.