• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ការញុំាខុសប្រក្រតីក្នុងវ័យជំទង់

by Pisey Dim
សុក្រ មករា 24th, 2025
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ការញ៉ាំខុសប្រក្រតី គឺជាបញ្ហាដែលក្មេងវ័យជំទង់បច្ចុប្បន្នជួបប្រទះជារឿយៗ ហើយវាត្រូវបានសម្គាល់ដោយអាកប្បកិរិយានៃការញ៉ាំច្រើនលើសលប់​ពេក​ ឬមិនញ៉ាំអ្វីទាល់តែសោះ រហូតដល់ខ្វះអាហាររូបត្ថម្ភសម្រាប់ចិញ្ចឹមរាងកាយ។

បញ្ហានេះត្រូវបានរាប់ចូលជាជំងឺនៃការបរិភោគមិនប្រក្រតី ដែលជាជំងឺធ្ងន់ធ្ងរមួយ ហើយជំងឺនេះមានពីរប្រភេទដែលត្រូវបានគេរកឃើញថាកើតឡើងញឹកញាប់ នោះគឺ ជំងឺ Bulimia Nervosa និង ជំងឺ Anorexia Nervosa ហើយគេរកឃើញថាកើតជាញឹកញាប់បំផុតលើក្មេងជំទង់ស្រីៗ ប៉ុន្តែក្មេងជំទង់ប្រុសក៏ប្រឈមមុខខ្ពស់ផងដែរ។ ជំងឺនេះវាបណ្តាលឱ្យពួកគេពិបាកក្នុងការទទួលស្គាល់លើ របបអាហារផ្ទាល់ខ្លួន ចាញ់ច្រាបសង្គម អត់ទំនុកចិត្តលើខ្លួនឯង និងមានការព្រួយបារម្ភហួសហេតុពេកចំពោះរឿងដែលមិនទាន់កើតឡើង ហើយពេលខ្លះក៏ប្រឈមនឹងបញ្ហាសុខភាពដែលអាចគំរាមកំហែងដល់អាយុជីវិតផងដែរ។

ជំងឺបរិភោគខុសប្រក្រតី៖ ជំងឺនេះត្រូវបានកំណត់សម្គាល់លើទម្លាប់ទទួលទានអាហារនៅក្នុងបរិមាណច្រើនខុសធម្មតាក្នុងរយៈពេលដ៏ខ្លី និងពិបាកក្នុងការគ្រប់គ្រងចំណង់អាហារ។

ជាទូទៅ អ្នកជំងឺប្រភេទនេះតែងមានអារម្មណ៍ខ្មាស់អៀន ពេលទទួលទានអាហារជាមួយអ្នកដទៃ និងពិបាកទទួលទានរបបអាហារធម្មតា មានចំណង់តែចំពោះប្រភេទអាហារ Fast Food ឬ Junk Food ដែលបណ្តាលឱ្យកើនទម្ងន់ខ្លាំង។

រោគ​សញ្ញា​នៃជំងឺ រួម​មាន ទទួលទាន​អាហារ​លឿនៗ​ នឹងញ៉ាំចិបចុបរហូតបើទោះ​បី​ជា​មិន​ឃ្លាន មានអារម្មណ៍ចង់តែលាក់បំពួន​អាហាររបស់ខ្លួន និងមាន​អារម្មណ៍​​ខ្មាស់អៀន​ក្រោយ​ពេល​ញ៉ាំ។

រីឯហានិភ័យចំពោះសុខភាព រួមមាន ប្រឈមបញ្ហាលើសទម្ងន់ខ្លាំង កើតមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម បញ្ហាតម្រងនោម បញ្ហាមាត់ធ្មេញ បញ្ហាក្រពោះវៀន ជាតិស្ករ និងកូលេស្តេរ៉ុលឡើងខ្ពស់ នឹងអាចបណ្តាលឲ្យស្លាប់បាន ក្នុងករណីធ្ងន់ធ្ងរ។។

ជំងឺ Bulimia Nervosa ​ មានរោគសញ្ញាដែលអាចកត់សម្គាល់ តាមរយៈអ្នកជំងឺមានអារម្មណ៍ ស្តាយក្រោយក្រោយពេលទទួលទានអាហាររួច មានអាការៈចង់ក្អួតដែលបណ្ដាលមកផ្លូវអារម្មណ៍ផ្ទាល់ខ្លួន ចូលចិត្តប្រើប្រាស់ថ្នាំបញ្ចុះលាមក តមអាហារជ្រុល ឬការធ្វើលំហាត់ប្រាណច្រើនពេកដើម្បីការពារការឡើងទម្ងន់។

បុគ្គលដែល មាន ជំងឺ Bulimia Nervosa ជាធម្មតាមានទម្ងន់ថេ ក៏ប៉ុន្តែអាកប្បកិរិយាពួកគេនឹងមាន ការប្រែប្រួល ពោលគឺ ពួកគេតែង​លួចញុំា​អាហារ បដិសេធ​ចំពោះអាហារដែលគេផ្តល់ឱ្យ ឬមិន​ញ៉ាំ​នៅ​មុខអ្នកដទៃ ​ទទួលទានអាហារក្នុងបរិមាណ​តិច​បំផុត។

ជំងឺ Anorexia Nervosa គឺជាប្រភេទជំងឹសម្គាល់តាមរយៈអ្នកជំងឺផ្ទាល់មានភាពភ័យខ្លាចនៃការឡើងទម្ងន់ ឬអាចមានការរឹតបន្តឹងចំពោះការទទួលទានអាហារក្នុងកម្រិតមួយតឹងតែងបំផុត និងផ្តោតលើការសម្រកទម្ងន់។ អ្នកជំងឺអាចប្រើប្រាស់ថ្នាំសម្រកទម្ងន់ ថ្នាំបញ្ចុះលាមក​ ប្រើប្រាស់ថ្នាំ​ជំនួយ​ក្នុងការទប់ទល់ចំណង់​អាហារ ឬធ្វើលំហាត់ប្រាណច្រើនលើសលប់ផងដែរ។

ពួកគេច្រើនតែទទួលអារម្មណ៍ខុសធម្មតា ដោយមើលឃើញរូបរាងកាយរបស់ខ្លួនមានសភាពធាត់ខ្លាំង បើទោះបីស្គមខ្លាំងក៏ដោយ។

ហានិភ័យសុខភាពរួមមាន អសមត្ថភាពក្នុងការផ្តោតអារម្មណ៍ បញ្ហាក្រពះពោះវៀន បេះដូង និងតម្រងនោម ជំងឺពុកឆ្អឹង ស្បែកស្ងួត និងសក់ជ្រុះ រាងកាយមានសភាពទន់ខ្សោយ និងប្រឈមការស្លាប់ប្រសិនបើស្ថានភាពធ្ងន់ធ្ងរ។

វិធីបង្ការ៖

ប្រសិនបើអ្នកសង្ស័យថា កូនៗរបស់អ្នកកំពុងមានបញ្ហាក្នុងការទទួលទានអាហារ សូមនាំពួកគេទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយផ្នែកវេជ្ជសាស្រ្ត។

ការព្យាបាលអាចពាក់ព័ន្ធជាមួយ ការប្រើប្រាស់ថ្នាំវេជ្ជសាស្រ្ត ពិគ្រោះផ្នែកបញ្ហាផ្លូវចិត្ត និងត្រួតពិនិត្យរាងកាយ ដោយរួមបញ្ចូលការស្វែងយល់បន្ថែមទៅលើអាហារូបត្ថម្ភ ដើម្បីបង្កើតទម្លាប់ទទួលទានអាហារដែលមានតុល្យភាព។

បន្ថែមពីនេះ ការគាំទ្រពីសំណាក់គ្រួសារ គឺជារឿងដ៏សំខាន់ដើម្បីដំណើរការព្យាបាល ឱ្យមានប្រសិទ្ធិភាពខ្ពស់ នឹងឆាប់ជាសះស្បើយ។ សូមចូលរួមលើកទឹកចិត្ត ប្រើភាសាដ៏សមរម្យ និងមិនរិះគន់លើរូបរាងកាយរបស់ពួកគេ ជាពិសេសធ្វើជាគំរូល្អមួយដែលអ្នកជំងឺអាចយកតម្រាប់តាម។

Previous Post

សុវត្ថិភាពកូនតូចៗ នៅលើប្រព័ន្ធអ៊ីនធើណេត

Next Post

ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?
សុខភាព និង សម្ផស្ស

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ
សុខភាព និង សម្ផស្ស

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត
សុខភាព និង សម្ផស្ស

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ
សុខភាព និង សម្ផស្ស

អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ

ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.