• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ការតាំងពិព័រណ៌ស្ទីមរបស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជាប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ ការរចនាម៉ូតប្រកបដោយនិរន្តរភាព

by Pisey Dim
ច័ន្ទ មីនា 3rd, 2025
in កម្សាន្ត, ហ្វេស្សិន
325
SHARES
Share on FacebookShare on Twitter

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៀបចំកម្មវិធីតាំងពិព័រណ៌គម្រោងនៃភាពច្នៃប្រឌិតថ្មី ក្រោមប្រធានបទ “ការរចនាម៉ូតប្រកបដោយនិរន្តរភាព” ដើម្បីចូលរួមលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យទៅលើភាពច្នៃប្រឌិតនៃម៉ូតសម្លៀកបំពាក់ តាមរយៈទេពកោសល្យផ្ទាល់ខ្លួន និងបំផុសគំនិតអំពីម៉ូតសម្លៀកបំពាក់ដែលប្រើប្រាស់នូវសម្ភារៈដែលអាចកែច្នៃឡើងវិញ ជាពិសេសការចេះលេងម៉ូតជាមួយសំណល់ក្រណាត់ដែលអាចកែច្នៃឡើងវិញបានជាដើម។

សិស្សានុសិស្ស បានបង្កើតម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន និងបានបោះជំហានដើរបង្ហាញម៉ូតនៅលើកម្រាលព្រំពណ៌ក្រហមក្នុងសាលរបស់សាលា ប្រកបដោយភាពក្លាហានបំផុត។ ម៉ូតសម្លៀកបំពាក់នីមួយៗ មានភាពខុសប្លែកពីគ្នា និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលយើងមិនស្ងើចសរសើរមិនបាននោះ គឺពួកគេត្រឹមជាក្មេងជំទង់ប៉ុណ្ណោះ ប៉ុន្តែមានគំនិតច្នៃប្រឌិតខ្ពស់ទៅលើសោភ័ណភាពនៃម៉ូតសម្លៀកបំពាក់ និងមានការតុបតែងខ្លួនយ៉ាងសាកសម។

ព្រឹត្តិការណ៍នេះពោរពេញទៅដោយសកម្មភាពដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន រាប់ចាប់តាំងពីការបង្ហាញគម្រោងច្នៃប្រឌិត រហូតដល់ការប្រកួតប្រជែងដ៏ស្វិតស្វាញ។

គួររម្លឹកផងដែរថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីអប់រំ និងលើកកម្ពស់ដល់ការស្វែងយល់អំពីផលប៉ះពាល់អវិជ្ជមាននៃសំណល់វាយនភណ្ឌនៃការច្នៃម៉ូតសម្លៀកបំពាក់ចំពោះបរិស្ថាន និងសង្គមជាតិ។ ម្យ៉ាងទៀត យើងក៏ចង់បណ្តុះគំនិត និងលើកទឹកចិត្តបន្ថែមទៅលើការយល់ដឹងអំពីទម្លាប់នៃការប្រើប្រាស់។

Previous Post

SEVENTEEN’s Hoshi សម្រាប់ Diesel FW25 នៅ Milan Fashion Week

Next Post

តើ Fast Fashion ជាអ្វី?

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ
កម្សាន្ត

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ

by Pisey Dim
សុក្រ កញ្ញា 26th, 2025
កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
តើ Fast Fashion ជាអ្វី?

តើ Fast Fashion ជាអ្វី?

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.