នាពេលខ្លះអ្នកអាចនឹងច្រឡំគុណប្រយោជន៍សំខាន់របស់វីតាមីននីមួយៗដែលអ្នកបានបរិភោគចូលទៅក្នុងរាងកាយរបស់អ្នក មិនថាតាមរយៈទទួលទានផលិតផលអាហារបំប៉ន ឬជាប្រភេទបន្លែផ្លែឈើនោះទេ.. តើអ្វីដែលរាងកាយរបស់អ្នកត្រូវការយោងតាមការទទួលទានអាហារទាំងនោះ? ហើយថាតើ មុខងារនៃវីតាមីនទាំងនោះបានផ្តល់ផលវិជ្ជមានអ្វីខ្លះដល់សុខភាពសរីរាង្គកាយរបស់យើង?
របបអាហារមានតុល្យភាព គឺមានសារសំខាន់បំផុត ដើម្បីទទួលបានវីតាមីនដែលអ្នកត្រូវការ ប៉ុន្តែការយល់ដឹងអំពីឥទ្ធិពលនៃសារជាតិវីតាមីននីមួយៗ និងវីតាមីនប្រភេទណាដែលអ្នកគួរទទួលទានដើម្បីសុខភាពរាងកាយមាំមួន ហើយសម្រស់កាន់តែក្មេងជាងវ័យផូរផង់ និងប្រាជ្ញាឆ្លាតវាងវៃ។
វីតាមីន B1
មានសារសំខាន់សម្រាប់មុខងារសរសៃប្រសាទកម្លាំងពលំ និងការរំលាយអាំហារ។ វីតាមីននេះមាននៅក្នុងសាច់ជ្រូក គ្រាប់ធញ្ញជាតិ នំប៉័ងធ្វើពីម្សៅគ្រាប់ធញ្ញជាតិ ប្លែអន្លក់ពពួកគ្រាប់ពូជ និងផ្លែឈើស្រស់។
វីតាមីន B2 (Riboflavin)
ជួយដល់ស្បែក និងថែរក្សាសុខភាព។ វាមាននៅក្នុងផលិតផលដែលផ្សំអំពីទឹកដោះគោ បន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិទាំងអស់។
វីតាមីន B3
ជួយដល់ការរំលាយអាំហារ ទំនុកម្រុងប្រសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ ហើយថែរក្សាសុខភាពស្បែក។ វាមាននៅក្នុងសាច់បក្សី ត្រី ប្រភេទផ្សិត ទំពាំង និងប្រេងសណ្តែកដី។
វីតាមីន B12
ជួយដល់សារពាង្គកាយ បង្កើតកោសិកាថ្មី និងមានសារសំខាន់សម្រាប់មុខងារសរសៃប្រសាទដូចគ្នា។ វីតាមីននេះមាននៅក្នុងប្រភេទអាហារសមុទ្រ ត្រី ផលិតផលធ្វើអំពីទឹកដោះគោ និងសាច់។ វីតាមីននេះមិនមាននៅក្នុងបន្លែរុក្ខជាតិទេ។
Folic Acid
ជួយបង្កើនកោសិកាថ្មី និង DNA ជាពិសេសកោសិកាគ្រាប់ឈាមក្រហម ហើយវាមាននៅក្នុងបន្លែគ្រាប់ធញ្ញជាតិ ទឹកក្រូច ថ្លើមសត្វ និងបន្លែបៃតង។
វីតាមីន C (Ascorbic Acid)
ជាសារធាតុប្រឆាំងអុកស៊ីតកម្មមយយដែលបញ្ជូនប្រូតេអ៊ីន វាមានសារសំខាន់សម្រាប់បករព័ន្ធភាពស៊ាំ និងជួយស្រូបយកជាតិដែក។ វាមាននៅតែក្នុងបន្លែ និងផ្លែឈើតែប៉ុណ្ណោះ ជាពិសេសគឺផ្លែក្រូច ផ្លែទទឹម ស្ពៃក្តោប ប៉េងប៉ោះល្ហុង ស្វាយ និងផ្លែគីវី។
វីតាមីន A
ជួយដល់ចក្ខុ សុខភាពស្បែក ភ្នាស ឆ្អឹង និងកាលូតលាស់ធ្មេញ ហើយពង្រឹងប្រព័ន្ធភាពស៊ាំ។ វាមាននៅក្នុងផលិតផលធ្វើឱ្យមានកម្លាំងមាំមួន និងស្លឹកបន្លែបៃតង ហើយក្រូចក្រហម ត្រសក់ស្រូវ ការ៉ុត ដំឡូង..។
វីតាមីន D
ត្រូវការដើម្បីស្រូបយកជាតិកាលស្យូមទៅរក្សាទុកនៅក្នុងឆ្អឹង ហើយវីតាមីនប្រភេទនេះមាននៅក្នុងខ្លាញ់ត្រី ផលិតផលទឹកដោះគោ។ ស្បែកក៏បង្កើតវីតាមីន D ពីធម្មជាតិនៅពេលដែកប៉ះពាល់ជាមួយព្រះអាទិត្យក្នុងកម្រិតមួយដែរទាប។