នៅក្នុងសេចក្តីប្រកាសរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជម្រាបជូនដំណឹងដល់កវីនិពន្ធ អ្នកស្នេហាអក្សរសាស្ត្រជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤។
បើតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញតាមវិធានដូចខាងក្រោម ៖
១) ប្រធានបទ៖ “ សេរី “ រឿងទាំងមូលត្រូវមានលក្ខណៈសមស្រប៖
ក) អត្ថន័យ មាន៣ចំណុច៖ សច្ចធម៌ សីលធម៌ និងគុណធម៌
ខ) អត្ថរូប មាន៣ចំណុច៖ វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ
គ) អត្ថរស មាន៣ចំណុច៖ បង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ
២) លក្ខខណ្ឌ៖
– ខ្នាត់ក្រដាស ៖ A4 (ចាប់ពី១៥-៣០ទំព័រ)
– អក្សរ៖ កុំព្យូទ័រ (Font យូនីកូត Khmer OS Simreap, ទំហំ : ១២ )
– អក្ខរាវិរុទ្ធ៖ យកតាមវចនានុក្រមខ្មែរ (សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ) និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ
៣) ជយលាភី និងរង្វាន់កិត្តិយស ស្នាដៃតែងនិពន្ធដែលជាប់ជយលាភី និងរង្វាន់កិត្តិយស គឺ៖
– ជយលាភីលេខ១-៣ (ប្រលោមលោក៣រូប និងកំណាព្យរឿង៣រូប)៖ ទទួលបានពានរង្វាន់១ និងអមដោយទឹកប្រាក់
– រង្វាន់កិត្តិយសលេខ៤-៥ (ប្រលោមលោក២រូប និងកំណាព្យរឿង២រូប)៖ ទទួលបានបណ្ណសរសើរ១ និងអមដោយទឹកប្រាក់
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមកវីនិពន្ធ និងសាធារណជនដែលមានឧបនិស្ស័យ និងមានចំណាប់អារម្មណ៍ក្នុងការតែងនិពន្ធ ហើយមានបំណងចូលរួមប្រឡង សូមបញ្ជូនស្នាដៃតែងនិពន្ធដាក់ចាប់ពីថ្ងៃជូនដមណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង១៧:០០ ជាកំហិត៕ ដោយ កែន មី