• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រុមហ៊ុនយក្សចិន គ្រោងវិនិយោគតំបន់សេដ្ឋកិច្ចថ្មី នៅជិតអាកាសយានដ្ឋានសៀមរាប-អង្គរ ដោយផ្តោតលើការវិនិយោគចំនួន៣

by Ken My
ច័ន្ទ ឧសភា 20th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

គម្រោងវិនិយោគថ្មីមួយទៀតនឹងគ្រោងរៀបចំឡើងដោយ ក្រុមហ៊ុន yunnan Investment Holding Group Co., Ltd (YIG) ជាក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដែលបានបង្ហាញពីបំណងវិនិយោគ ដើម្បីអភិវឌ្ឍនតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋានសៀមរាប-អង្គរ បន្ថែមថ្មីមួយទៀត។

នៅក្នុងនោះ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលស្វាគមន៍ជាមួយក្រុមហ៊ុន YIG ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុវពលវិនិយោគនៅកម្ពុជា និងបានបង្ហាញជូនពីស្ថានភាពវិនិយោគ ច្បាប់និងបទប្បញ្ញាតិពាក់ព័ន្ធ វិស័យដែលមានសក្តានុពល ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សំគាល់ ពីកំណើនវិនិយោគចិនដោយផ្តើមចេញ ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគួយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។​

លោក Lu Xiaolong ដែលជាប្រធានក្រុមហ៊ុន YIG  បានធ្វើការថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍កម្ពុជា ដែលបានជួយសម្រួល និងគាំទ្រ ដល់គម្រោងអាកាសយានដ្ឋានអនុ្តរជាតិ សៀមរាប-អង្គរ ។ ហើយលោក Lu Xiaolong បានបង្ហាញពីគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋាន ដោយចំពោះការវិនិយោគនោះ គ្រោងនឹងផ្តោត លើសកម្មភាពបឋមចំនួន៣ រួមមាន៖ ១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ២- ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ៣- ការវិនិយោគក្នុងវិស័យកសិកម្ម។

រួមជាមួយនោះលោក ជា វុទ្ធី ដែលជាអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគាំទ្រ ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះ នឹងជួយចូលរួមអភិវឌ្ឍសង្គម សេដ្ចកិច្ចកម្ពុជា ពិសេសការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឲ្យភាគីចិន ជួយទាក់ទាញទេសចរ ឲ្យមកទស្សនាកម្ពុជាឲ្យបានច្រើន ពិសេសខេត្តសៀមរាប ព្រមទាំងបានលើកទឹកចិត្ត ឲ្យក្រុមហ៊ុនធ្វើការគិតគួរ ក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឲ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេស ការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប ដែលមានចម្ងាយ៤០គីឡូពីប្រាសាទអង្គរ និង៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

Tags: គម្រោងវិនិយោគជាតិ
Previous Post

តារាៗមកពីអាស៊ី បង្ហាញភាពលេចធ្លោ នៅលើកម្រាលព្រំក្រហម មហោស្រពភាពយន្តទីក្រុងកាន Cannes Film Festival

Next Post

ស៊ីន​ យូប៊ីន និងប្អូនស្រី លេចធ្លោរ លើកម្រាលព្រំក្រហម Cannes Film Festival 2024

Ken My

Ken My

kenmy@ladies.com.kh

Related Posts

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”
សង្គម

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”

by Pisey Dim
សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា
សង្គម

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

by Pisey Dim
សុក្រ កញ្ញា 12th, 2025
ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025″
កម្សាន្ត

ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025”

by Pisey Dim
ច័ន្ទ សីហា 25th, 2025
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!
សង្គម

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

by Choraney Duong
ព្រហស្បតិ៍ កក្កដា 3rd, 2025
Load More
Next Post
ស៊ីន​ យូប៊ីន និងប្អូនស្រី លេចធ្លោរ លើកម្រាលព្រំក្រហម Cannes Film Festival 2024

ស៊ីន​ យូប៊ីន និងប្អូនស្រី លេចធ្លោរ លើកម្រាលព្រំក្រហម Cannes Film Festival 2024

ADVERTISEMENT

Recent.

Almée Couture បង្ហាញមោទនភាពជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី New York Fashion Week 2025

Almée Couture បង្ហាញមោទនភាពជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី New York Fashion Week 2025

ពុធ កញ្ញា 17th, 2025
យុទ្ធនាការចាក់បញ្ចាំងឡើងវិញ របស់មហាស្រពភាពយន្តខ្លីចតុមុខលើកទី ៣

យុទ្ធនាការចាក់បញ្ចាំងឡើងវិញ របស់មហាស្រពភាពយន្តខ្លីចតុមុខលើកទី ៣

ពុធ កញ្ញា 17th, 2025
អបអរសាទរ ខួបលើកទី២ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួបលើកទី២ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ពុធ កញ្ញា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (383)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (221)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (125)
  • សហគ្រិនភាព (24)
  • សុខភាព និង សម្ផស្ស (279)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (136)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.