• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គោលដៅទេសចរណ៍សំខាន់ៗទាំង១៨ ដែលស្ថិតនៅក្នុងភូមិភាគឦសាន នៃប្រទេសកម្ពុជា

by Ken My
សុក្រ មេសា 12th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនរួមមាន ​តំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍កែច្នៃ និងតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់អោយភ្ញៀវជាតិ និង អន្តរជាតិ ទៅលេងកំសាន្ត នាឱកាសថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ។

ខាងក្រោមនេះជាតំបន់ទេសចរណ៍ទាំង១៨ ដែលមានភាពទាក់ទាញនៅភូមិភាគឦសាននេះ ៖

១)- វាលធំ​ ជាឧទ្យានជាតិ នៃខេត្តរតនគិរី ដែរទេសភាពស្រស់ស្អាត គ្រប់រដូវកាល ជាមួយអាកាសធាតុល្អ ជាពិសេសនៅសិរសិររដូវ​។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសម្តែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាធំ។ លើសពីនេះ នៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងឮសំឡេងសត្វស្លាប, សត្វទោចយំជាច្រើន នៅជុំវិញកន្លែង បោះតង់ និងដំណើរកម្សាន្តនៃព្រៃធម្មជាតិនេះផងដែរ។

២)-​ បឹងយក្ខឡោម មានផៃ្ទទឹកពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលបានកើតឡើងដោយ​សារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម្លេះ។ ទិដ្ឋភាពក្នុងបរិវេណបឹងយក្ខឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាក្នុងនោះមាន​ដើម​មាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវផងដែរ ដុះអមជុំវិញបឹងដែលជាម្លប់សម្រាប់កម្សាន្ត និងសម្រាកកកាយ។ បឹងយក្សឡោមមានរាងមូលដែលមានអង្កត់ផ្ចិតប្រវែង ៧៥០​ម៉ែត្រ ជម្រៅ ៤៨ម៉ែត្រ ដែលមានចំងាយប្រមាណ ៥គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។

៣)- បឹងយក្សម៉ាយ គឺជាបឹងធំមួយក្នុងចំណោមបឹងជាច្រើនដ៏ទៃទៀតក្នុងខេត្តរតនគិរីដែលមានជាអាទិ៍ បឹងយក្សលោម បឹងកន្សែង បឹងលំកុដ.. ដែលសុទ្ធសឹងជាបឹងធម្មជាតិដ៏ស្រស់ស្អាតនៅក្នុង ខេត្តរតនគិរី។ មនុស្សភាគច្រើនពុំទាន់ដែលបានទៅទស្សនាកម្សាន្ដបឹងយក្សម៉ាយច្រើននៅឡើយ ដ្បិតស្ថានភាពផ្លូវវែងឆ្ងាយ លំបាក បត់បែនច្រើន ម្យ៉ាងពុំទាន់មានការអភិវឌ្ឍផង ជារមណីយដ្ឋានធម្មជាតិ ឬទីតាំងកម្សាន្ដមានរៀបចំសេវាទទួលភ្ញៀវ ម្ហូបអាហារ កន្លែងស្នាក់អ្វីនៅឡើយ។ បើយើងប្រៀបធៀបបឹងនេះទៅបឹងឯទៀត តាមការសង្កេតរបស់ក្រុមយើងផ្ទាល់យល់ថា បឹងនេះស្រស់ស្អាតខ្លាំង នៅលក្ខណៈដើមស្ទើរទាំងស្រុង ស្ងប់ស្ងាត់ ជាពិសេសយើងអាចទៅឃើញផ្ទាល់ពីជីវភាពរស់នៅ ការនេសាទរបៀបប្រពៃណី ការប្រើប្រាស់ទឹកក្នុងបឹងដ៏សាមញ្ញគួរអោយចង់ទស្សនា ម្យ៉ាងបរិវេណជុំវិញបឹងអំណោយផលសំបូរដោយរុក្ខជាតិតូចធំ ទីធ្លាធំទូលាយ ខ្យល់អាកាសបរិសុទ្ធ អាចអោយយើងបោះជំរំស្នាក់អាស្រ័យបានយ៉ាងមានសុវត្ថិភាព។

៤)- រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​) បច្ចុ​ប្បន្ន​​ទី​កន្លែង​ដ៏​ពិសិដ្ឋ​នេះ បាន​ក្លាយ​ជា​កន្លែង​ទស្សនា​ថ្ងៃ​​រះ​​ដ៏​ល្អ​នៅ​ពេល​ព្រឹក​ព្រហាម និង​ខណៈ​ពេល​ថ្ងៃ​រះ​ឡើង​ផុត​ព្រៃ​ភ្នំ​ពី​លើ​ក្រុង​បាន​លុង ។ ទី​កន្លែង​នេះ​ក៏​ផ្តល់​​ទិដ្ឋ​ភាព​គួរ​ឱ្យ​គយ​គន់ ម្យ៉ាង​ទៀត​គឺ​នៅ​ពេល​ថ្ងៃ​​ធម្ម​តា ភ្ញៀវ​ទេស​ចរ​អាច​ចោល​ភ្នែក​​គយ​គន់​ជុំ​វិញ​ពី​លើ​កំពូង​ភ្នំ​នោះ ដែល​លំអ​​ដោយ​ទេស​ភាព​​​ពណ៌​បៃតង​ជា​និច្ច នៅ​តាម​ទី វាល​ជំរាល​ជ្រលង​ភ្នំ​ រួច​បន្ត​ដោយ​ជួរ​​ភ្នំ​នៅ​ឯ​នាយ​ជាប់​នឹង​ជើង​មេឃ ។ ឥសីបតមៈ​ ជា​ឈ្មោះ​​​អ្នក​តា​​​ភ្នំ​ពី​បុរាណ​ដែល​បាន​ថែរក្សា​​តំបន់​នេះ​ក្នុង​សម័យ ​​កាល​យូរ​លង់​ណាស់​មក​ហើយ ។ ឥសី ជា​នាម​សំរាប់​​សំគាល់​អ្នក​បួស ឬ​អ្នក​ប្រកាន់​សច្ច​​ធម៌​នៅ​ក្នុង​សាសនា​​ព្រាហ្ម​ណ៍ ប៉ុន្តែ​​បន្ទាប់​ពី​មាន​ការ​​កសាង​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​មួយ​មាន​​ប្រវែង ​​៥​ម៉ែត្រ ​កាល​ពី​ដើម​ទស​វត្ស ​ឆ្នាំ១៩៦០ មក​​ ទី​កន្លែង​នេះ​គ្រាន់​តែ​រក្សា​ឈ្មោះ​ដើម «ឥសីបតមៈ» ​ហើយ​ប្រជា​ជន​ភាគ​ច្រើន​គោរព​​​បូជា​​ព្រះ​ពុទ្ធ​សាសនា ឯ​ព្រហ្ម​ញ្ញសាសនា​គោរព​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ សព្វ​ថ្ងៃ​នេះ ​ទី​កន្លែង​ដ៏​ស័ក្តិ​សិទ្ធិ​នេះ ប្រជា​ជន​​ទៅ គោរព​​បូជា​ ដើម្បី​សុំ​លាភ​សំណាង ជោគ​ជតា​រាសី និង​សុំ​ក្តី​សុខ​សប្បាយ ។ ឥសី​បតមៈ​​ ជា​រមណីយ​ដ្ឋាន​សក្ការ​​បូជា​ស័ក្តិ​សិទ្ធិ​បំផុត សំរាប់​​ប្រជា​ជន​​ដែល​រស់​នៅ​ខេត្ត​រតន​គិរី និង​អ្នក​​ទេស​ចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​​​នៅ​កំសាន្ត​​នៅ​ទឹក​ដី​ខេត្ត​នេះ ។

៥)-ទឹក​ជ្រោះ​កាចាញ វា​គឺ​ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​ តែង​តែ​ទាក់​ទាញ​ភ្នែក​​ភ្ញៀវ​ទេស​ចរ​គ្រប់​ៗរូប​ឱ្យ​ទៅ​ទស្សនា​ទីនោះ។ ទឹក​ធ្លាក់​នេះ​ស្ថិត​នៅ​​ចំកណ្តាល​ព្រៃ​ភ្នំ​ភ្ជាប់​ដោយ​អូរ ​និង​ចំការ​កៅស៊ូ​នៅតាម​ដង​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​​ទីនោះ។ ដើម្បី​គយ​គន់​សំរស់​ដ៏​ត្រកាល​នៃ​ទឹក​ធ្លាក់​នេះ​ឱ្យ​កាន់​តែ​ប្លែក​ ចំឡែក​អារម្មណ៍​នោះ​គឺ​ទេស​ចរ​ទាំង​អស់​ត្រូវ​ចុះ​តាម​ជណ្តើរ​ឈើ​ប្រមាណ​៧២​ កាំ ទៅ​ក្រោម ឬ​ដើរ​កំសាន្ត​លេង​តាម​ស្ពាន​យោល​ដែល​លាត​សន្ធឹង​នៅ​ពី​មុខចរន្តទឹកធ្លាក់ ។ នៅ​ចំណុច​​ខាង​ក្រោម​នេះ ​មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្តល់​​ជា​ម្លប់​​ដល់ការ​​សំរាក​លេង ឬ​ហូប​ចុក​​ចំណី​​អាហារ។ ចំណែក​នៅ​ផ្នែក​​ខាងលើ​​ក្បែរ​ចំណុច​​​ទឹកធ្លាក់​ មាន​​កន្លែង​​លក់​ដូរ​ចំណី​អាហារ ​ភេសជ្ជៈ​ រួមទាំង​វត្ថុ​​អនុ​ស្សាវ​រីយ៍​​​​ផ្សេងៗ​សំរាប់​​អ្នក​ទេសចរ​​​ដែល​ទៅ​ កំសាន្ត​​ទីនោះ។

៦)-​អណ្តូង​ស្នេហ៍​ ដែល​ភ្ញៀវទេសចរ​មួយចំនួន​និយម​ហៅ​ត​គ្នា​ថា «​ផ្លូវ​អក្សរ​S» ដែល​ជាទី​ទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​ភ្ញៀវទេសចរ​មក​ថតរូប​យ៉ាងច្រើន​កុះករ​មិន​ថា​ថ្ងៃ​បុណ្យទាន ឬ ថ្ងៃ​ឈប់សម្រាក​ធម្មតា​។ ក្រៅពី​បាន​ថតរូប​ដែល​ចេញ​ផ្លូវ​ជា​អក្សរ​S​លោកអ្នក​ក៏​អាច​ទស្សនា​នូវ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​អស្ចារ្យ និង​ទស្សនា​ថ្ងៃ​រៀប​លិច​យ៉ាង​ស្រស់ស្អាត​ផងដែរ​។ រមណីយដ្ឋាន​«​អណ្តូង​ស្នេហ៍​» នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ខេត្ត​មណ្ឌល​គី​រី គឺមាន​ចំងាយ​ប្រមាណ ២៥​គីឡូ​ម៉ែត ពី​ក្រុង​សែន​មនោ​រម្យ និង​មាន​ចំងាយ​ប្រមាណ ៥​គីឡូ​ម៉ែត​ពី​ច្រក​ដាក់​ដាំ ព្រំដែន​កម្ពុជា​-​វៀតណាម ។

៧) រមណីយដ្ឋានភ្នំដោះក្រមុំ ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចមានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ហើយ​នៅ​ទី​នេះ​ក៏​ជា​កន្លែង​អំណោយផល​បំផុត​សម្រាប់​ការ​ថតរូប​ និង​មើល​ថ្ងៃ​រៀបលិច។ ភ្នំ​ដោះ​ក្រមុំ​គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែល​ជនជាតិ ភាគ​តិច និង​ខ្មែរ​ធ្វើ​ការ​គោរព​បូជា​តាម​ជំនឿ​ទំនៀម​ទម្លាប់​របស់​ពួក​គេ។​ប្រជាជន​ភាគ​ច្រើន​ជឿ​ថា​ព្រលឹង​វិញ្ញាណ​ស័ក្តិសិទ្ធិ​អារក្ខ​អ្នកតា​ដែល​នៅ​លើ​ភ្នំ​សម្បូរ​ស្មៅ​នោះ​បាន​ថែរក្សា​ពួកគេ​ឲ្យ​មាន​សេចក្ដី​សុខ​សុវត្ថិភាព​និង​សុខភាព​ល្អ។ ជា​រឿយៗ​ពួកគេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​បន់​ស្រន់​សុំ​ជោគ​លាភ​ក្នុង​មុខ​របរ​និង​សុភមង្គល​ក្នុង​គ្រួសារ​។ស្ថិត​នៅ​ក្នុង​ ភូមិ​ដោះ​ក្រមុំ​ ឃុំ​សុខដុម​ ស្រុក​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី ​ភ្នំ​នេះ​ដើម​ឡើយ​ឈ្មោះ​ថា​ភ្នំ​ឪយល់​ក្រោយ​មក​គេ​ហៅ​ជីហូ ជីវ័ន​ឬ​ស្រុះ​ប្លង់។

៨)- កំពូលភ្នំណាមលៀរ ដែលស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានរយៈកម្ពស់រហូតដល់ ៣០០ម៉ែត្រ និងមានចម្ងាយពីទីរួមខេត្តប្រមាណ ៥០ គីឡូម៉ែត្រ គឺជារមណីយដ្ឋានមួយដែលអ្នកទេសចរនឹងទទួលបានអារម្មណ៍កាន់តែប្លែក ជាមួយនឹងកូនភ្នំត្រងោលមួយនៃផ្ទាំងថ្មសុទ្ធកណ្តាលព្រៃភ្នំ រួមផ្សំនឹងបរិយាកាស ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ ព័ទ្ធជុំវិញបានយ៉ាងច្បាស់។ គ្របដណ្ដប់លើផ្ទៃដីចំនួន ៨ហិកតា រមណីយដ្ឋានណាមលៀរ មិនត្រឹមតែជាតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមពូនង (ព្នង) ផងដែរ។

៩)- រមណីយដ្ឋានទឹកជ្រោះប៊ូស្រា  អ្នកទេសចរទាំងឡាយនៅពេលទៅដល់ ខេត្តមណ្ឌលគីរី គឺរមែងមិនសូវជាចន្លោះនូវរមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះឡើយ។ ទឹកកជ្រោះនេះចែកចេញជាបីដំណាក់៖

  • ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
  • ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
  • ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
  •  

១០)-​ កោះហាន៖ នៅខេត្តស្ទឹងត្រែង ក៏មានរមនីយដ្ឋានទេសចរណ៍ដ៏ស្រស់បំព្រង តែមិនសូវមានអ្នកស្គាល់ ច្រើនម្នាក់ដែរ។ ក្រៅពីទឹកធ្លាក់សុភមិត្រ (ឬល្បាក់ខោន) អ្នកដែលចង់ទៅកំសាន្តនៅ ខេត្តស្ទឹងត្រែងក៏មិនត្រូវរំលង “កោះហាន” ដែរ។កោះនេះមានលក្ខណះពិសេសត្រង់ថា វាមានទឹករាក់នៅជាមួយនឹង ដើមឈើដ៏ធំៗ ដុះចាក់ស្រេះគ្នា ហាក់ដូចជាព្យាយាមការពារអ្នកទេសចរណ៍ឱ្យត្រជាក់ចិត្ត មិនឱ្យត្រូវពន្លឺថ្ងៃនោះឡើយ ដែលវាល្អបំផុតសម្រាប់ខែប្រាំងនាពេលចូលឆ្នាំថ្មីនេះ។ អ្នកដែលទៅកំសាន្តនោះទីនោះអាចលេងទឹកនិងជិះទូកមើលទេសភាពដើមឈើដុះប្រលែងនឹង ទឹកឡើងថ្លាមើលឃើញដល់បាត។ សម្រាប់ទូក អ្នកអាចជួលទូកអ្នកភូមិដោយមានគេអុំ​ឱ្យក៏ បាន ឬក៏ជួលទូកកាយ៉ាក់អុំដោយខ្លួនឯងក៏បាន។

១១)- រមណីយដ្ឋានទឹកជ្រោះព្រះនិមិត្ត ដែលកំពុងមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរជាច្រើនតែងតែនាំគ្នាទៅទស្សនាកម្សាន្តនិងគយគន់មើលផ្ទាំងទស្សនីយភាពទឹកជ្រោះព្រះនិមិត្តមិនដែលខានឡើយ។ ទឹកជ្រោះព្រះនិមិត្តស្ថិតនៅតាមដងទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា ជាប់ព្រំដែនជាមួយប្រទេសឡាវ។ ទឹកជ្រោះព្រះនិមិត្តឬទឹកជ្រោះសុភមិត្តជាកន្លែងដែលទឹកទន្លេមេគង្គហូរធ្លាក់យ៉ាងគំហុកមានកម្ពស់រហូតដល់ទៅ ២៦ ម៉ែត្រធៀបនឹងកម្ពស់ទឹកនៅទន្លេមេគង្គក្នុងទីរួមខេត្តស្ទឹងត្រែង។ នៅរដូវវស្សាពេលទឹកទន្លេឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកម្លាំងខ្លាំងបំផុត ដោយបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទ។


១២)- ​ផ្ទាំងថ្មកំបោរនៅតាមដងទន្លេមេគង្គលើ ស្ថិតនៅក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នឹងក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

១៣)- សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ គឺជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងខេត្តស្ទឹងត្រែង និយាយឱ្យចំគឺជាទីបណ្ដុំទស្សនីយភាពដ៏ស្រស់ត្រកាលតាមដងទន្លេមេគង្គលើ ដូចជា ទីតាំងប្រវត្តិសាស្ត្រ ទីប្រជុំកោះ ដងទន្លេ ព្រៃលិចទឹក ថ្មប៉ប្រះទឹក ថ្មកំបោរ សត្វស្លាប់រាប់រយប្រភេទ ឆ្នេរខ្សាច់លើកោះ ម្ហូបអាហារក្នុងតំបន់ និងផលិតផលទេសចរណ៍ជាច្រើនទៀត។

ឈរបង្អួតសម្រស់នៅតាមដងទន្លេមេគង្គលើ សហគមន៍អេកូទេសចរណ៍នេះស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦។ វិសាលភាពនៃសហគមន៍នេះ គឺជាផ្នែកមួយនៃតំបន់រាមសា ដែលជាប់ឈ្មោះថា «ក្នុងចំណោមដើមឈើនៅលើដងទន្លេងមេគង្គដែលចំណាស់ និងធំៗជាងគេ គឺនៅតំបន់រាមសានេះឯង»។

១៤)- បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​ រូបសំណាកនេះ សាងសង់ឡើងក្នុងគោលបំណងរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូបាធ្យាយ អប់រំទូន្មានប្រៀនប្រដៅ និងផ្គត់ផ្គង់ការសិក្សាដល់សម្តេចតេជោ ហ៊ុន សែន កាលនៅវ័យកុមារ ឱ្យមានចំណេះចេះដឹងក្លាយជាបញ្ញវន្ត និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃ៕

១៥)- ​សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់  មានទីតាំងស្ថិតនៅ ភូមិក្បាលកោះ និងភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ និងមានចម្ងាយប្រហែល ៤គីឡូម៉ែតពីរង្វង់មូលក្រុងក្រចេះ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធីអាស៊ី   តាមរយៈអង្គការអុកហ្វាមអង់គ្លេស។

១៦)- អេកូទេស ចរណ៍កោះសាមសិប គឺជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានធម្មជាតិដ៏វិសេស គ្របដណ្ដប់ដោយព្រៃឈើបៃតងខ្ចី មានវាលខ្សាច់ស ក្បុសនារដូវប្រាំង ព្រមទាំងមានទេសភាពដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តម្ដងហើយ ចង់មកម្តងទៀត។

១៧)​ អន្លង់ផ្សោតកាំពី​ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅទន្លេមេគង្គលើ ខេត្តក្រចេះ។ ទេសចរ អាចជិះទូកទស្សនាសត្វផ្សោតអណ្ដែតខ្លួនទាំងគូៗ ហាក់ដូចម្ដាយនិងកូន, បង និងប្អូន កំពុងប្រឡែងគ្នាលើផ្ទៃទឹក។ដើម្បីទៅកាន់ទីតាំងមួយនេះ អ្នកទេសចរត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិកាំពីឃុំសំបុក ស្រុកចិត្របុរី តាមផ្លូវខេត្តលេខ៣៧៧ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ។ ទេសចរ នឹងឃើញខ្លោងទ្វារធំមួយភ្ជាប់នឹងអក្សរមួយឃ្លាថា«រមណីយដ្ឋានអន្លង់ផ្សោត»។មុនចូលទៅកាន់កន្លែងទិញសំបុត្រ គេនឹងឃើញមានអាជីវករលក់ភេសជ្ជៈនិងគ្រឿងអនុស្សាវរីយ៍ពីឈើ នៅក្នុងបរិវេណទីតាំងនេះ។

១៨)​ កោះ​ព្រហ្មចារី ជា​សម្បុក​ទេសចរណ៍​ដ៏​សំខាន់​របស់ «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​» ស្ថិតនៅ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ទីតាំង​នោះ មាន​ចម្ងាយ​ប្រមាណ​តែ ១៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។​ ភ្ញៀវទេសចរ ដែល​ទៅលេង​កម្សាន្ត​កោះ​ព្រហ្មចារី​យ៍ អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​សម្បូរបែប ការ​ទស្សនា​សត្វ​ផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ និង​ទស្សនា​សត្វ​ក្ដាន់ ដែលជា​សត្វ​កម្រ​ហើយ​នៅមាន​វត្តមាន​ក្នុង​តំបន់​នេះ​។ ភ្ញៀវទេសចរ ក៏​អាច​ជិះទូក កាណូត ដើម្បី​រង់ចាំ​មើល​សត្វ​ផ្សោត និង ស្ទួ​ច​ត្រី លេង​កម្សាន្ត​។ កោះ​នេះ ត្រូវបាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ សហការ​ជាមួយ​អង្គការ WWF រៀបចំ​បង្កើត​សហគមន៍​ថ្មី​មួយ​ឡើង ឈ្មោះ​ជា​ផ្លូវការ​ថា «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​»​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ ។

Previous Post

កាបូបធ្វើការទាន់សម័យទាំង ១១ ដែលអាចផ្ទុករាល់របស់របរសំខាន់ៗរបស់អ្នក

Next Post

តិចអត់ដឹង? …ទឹកដូងមានផ្ទុកគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនដល់ម្លឹង

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
តិចអត់ដឹង? …ទឹកដូងមានផ្ទុកគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនដល់ម្លឹង

តិចអត់ដឹង? …ទឹកដូងមានផ្ទុកគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនដល់ម្លឹង

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.