• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ស្រ្តីរូបនេះហើយ ដែលបានបង្កើតម៉ាកដ៏ល្បីល្បាញទូទាំងពិភពលោក “Chanel”!

by Pisey Dim
សុក្រ ឧសភា 17th, 2024
in ហ្វេស្សិន
325
SHARES
Share on FacebookShare on Twitter

“Chanel” គឺជាម៉ាកប្រេនប្រណីតមួយ និងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតលំដាប់ពិភពលោកនៅក្នុងចំណោមម៉ាកប្រេនល្បីៗដទៃទៀត ដោយស្ថិតនៅក្រោមការបង្កើត និងដឹកនាំផ្ទាល់ដោយស្រ្តីមួយរូប ឈ្មោះ Coco Chanel ។ Chanel គឺជាស្លាកយីហោនៃផលិតផលដែលមានតម្លៃខ្ពស់ ហើយជាប់ឈ្មោះជាប្រេនប្រកបដោយគុណភាពទៅលើផលិតផលជាច្រើនដូចជា កាបូប សម្លៀកបំពាក់ ស្បែកជើង គ្រឿងសម្អាង គ្រឿងអលង្ការ ទឹកអប់ នាឡិកា វ៉ែនតា.. ហើយថ្មីៗនេះក៏មានការបញ្ចូលនូវផលិតផលថែរក្សាសម្រស់នៅក្នុងផងនោះដែរ។

អ្នកស្រី Coco Chanel ដែលមានឈ្មោះពេញថា Gabrielle Bonheur (Coco) Chanel កើតនៅថ្ងៃទី 19 ខែសីហា ឆ្នាំ 1883 នៅទីក្រុង Saumur ដែលជាទីក្រុងមួយស្ថិតនៅរវាងចន្លោះស្ទឹង Loire និង Thouet នៃប្រទេសបារាំង។ គ្រួសាររបស់នាងមានជីវភាពក្រីក្រ និងរស់នៅដោយលំបាកបំផុត ដែលឪពុកប្រកបមុខរបរអ្នកលក់អីវ៉ាន់តាមដងផ្លូវ និងម្តាយជាអ្នកបោកអ៊ុត។ លោកស្រី មានបងប្អូន 5នាក់ ប្រុស2 ស្រី3។

នៅពេលនាងមានអាយុ 11ឆ្នាំ ម្តាយក៏បានទទួលមរណភាព ហើយឪពុករបស់នាងក៏បានបញ្ជូននាង និងបងប្អូនទាំងអស់អស់ទៅរស់នៅមណ្ឌលកុមារកំព្រាដោយសារឪពុកនាង ត្រូវធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកការងារធ្វើ ហើយនៅពេលនោះហើយដែលជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរម្តងបន្តិចៗ។

ការរស់នៅក្នុងមណ្ឌលកុមារកំព្រា លោកស្រីបានរៀនជំនាញកាត់ដេរ ដែលបានជួយលោកស្រី អោយទទួលបានការងារដំបូងជាជាង កាត់ដេរ ។ ក្រោយមកលោកស្រីក៏បាន ហ្វឹកហាត់នូវជំនាញរបស់ខ្លួនឱ្យមានភាពប្រសើរឡើងទុកជាមុខរបរចម្បងក្នុងការចិញ្ចឹមជីវិត ក្រោមមូលហេតុនេះហើយដែលធ្វើឱ្យនាងមានជំនាញក្នុងការកាត់ដេរ និងច្នៃម៉ូតសម្លៀកបំពាក់បានយ៉ាងល្អឥតខ្ចោះ និងស៊ីវីល័យបំផុតនាសម័យកាលនោះ។

ក្រោយពីការចាប់ផ្ដើមចាប់អាជីពជាអ្នកច្នៃម៉ូដបែបចិញ្ចឹមក្រពះមួយរយៈ ស្រាប់តែពីមួយថ្ងៃទៅមួយថ្ងៃ មានមហាជនជាច្រើនចាប់ផ្ដើមគាំទ្រទៅលើស្នាដៃរបស់ Chanel រហូតនាងមានលទ្ធភាពបើកហាងច្នៃម៉ូតសម្លៀកបំពាក់តូចមួយនៅទីក្រុងប៉ារីសក្នុងឆ្នាំ1909 និងបានចាប់ផ្ដើមបង្កើតស្លាកយីហោផ្ទាល់ខ្លួនដែលមានកិត្តិនាមថា “Chanel” នៅក្នុងឆ្នាំ 1910 ផ្ទុះភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ។ លើសពីនេះ លោកស្រី ក៏ជាអ្នកច្នៃម៉ូដបារាំងតែម្នាក់គត់ ដែលត្រូវបានទស្សនាវដ្តីល្បីឈ្មោះអាមេរិក ថែម (Time Magazine) ជ្រើសរើសថាជា មនុស្សមានឥទ្ធិពល ក្នុងចំណោមមនុស្ស 100នាក់ នៅសតវត្សទី20។

ជាអកុសល ដោយសារតែមានការផ្ទុះសង្គ្រាមលោកលើកទី2 ទើបធ្វើឱ្យហាង Chanel បានបិតទ្វារអស់រយៈពេល 15ឆ្នាំ ប៉ុន្តែនៅក្នុងឆ្នាំ 1954 លោកស្រីក៏បានធ្វើការបើកហាងរបស់ខ្លួនឡើងវិញនៅក្នុងវ័យ 71ឆ្នាំ ហើយសន្ទុះនៃការគាំទ្រកាន់តែផ្ទុះឡើងបន្ថែមទៀត រហូតដល់ Chanel ជាប់ឈ្មោះជាម៉ាកប្រេនលំដាប់ពិភពលោក។ គួរបញ្ជាក់ផងដែរ ថាផលិតផលដែលឈរឈ្មោះនៅលំដាប់លេខមួយនៃម៉ាកប្រេននេះ គឺ រ៉ូប Chanel ពណ៌ខ្មៅ និងទឹកអប់  Chanel No5។

លោកស្រី Coco Chanel បានទទួលមរណភាពនៅថ្ងៃទី 10 ខែមករា ឆ្នាំ 1971 នៅទីក្រុងប៉ារីស ក្នុងអាយុ 87 ឆ្នាំ។

Tags: ប្រវត្តិ Big Brand
Previous Post

មកមើលម៉ូតគ្រឿងអលង្ការ លំដាប់ប្រណិត ពាក់ដោយតារាល្បីៗ​ នៅក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន ២០២៤

Next Post

ភាពយន្តហុងកុង ចំណងជើង “Twilight Of The Warriors: Walled In” 2024 ទទួលបានការកោតសរសើរពីមហោស្រពភាពយន្ត Cannes

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
AMI អបអរនិទាឃរដូវជាមួយ Collection “Blossom”
កម្សាន្ត

AMI អបអរនិទាឃរដូវជាមួយ Collection “Blossom”

by Pisey Dim
សៅរ៍ ឧសភា 3rd, 2025
អ្នកនាង ញ៉ា គឹមម៉ូលីនី ជាអ្នកច្នៃម៉ូដហ្វេសិនដ៏ប៉ិនប្រសប់ម្នាក់ មានទេពកោសល្យហាក់ចាក់ឫសតាំងពីកំណើត
កម្សាន្ត

អ្នកនាង ញ៉ា គឹមម៉ូលីនី ជាអ្នកច្នៃម៉ូដហ្វេសិនដ៏ប៉ិនប្រសប់ម្នាក់ មានទេពកោសល្យហាក់ចាក់ឫសតាំងពីកំណើត

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
ភាពយន្តហុងកុង ចំណងជើង “Twilight Of The Warriors: Walled In” 2024 ទទួលបានការកោតសរសើរពីមហោស្រពភាពយន្ត Cannes

ភាពយន្តហុងកុង ចំណងជើង “Twilight Of The Warriors: Walled In” 2024 ទទួលបានការកោតសរសើរពីមហោស្រពភាពយន្ត Cannes

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.