• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើរាងកាយពិតជាអាចព្យាបាលដោយខ្លួនឯងបានមែនឬទេ?

រាងកាយរបស់យើងមានសមត្ថភាពមិនគួរឱ្យជឿ...

by Choraney Duong
ពុធ ឧសភា 1st, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

តើរាងកាយពិតជាអាចព្យាបាលដោយខ្លួនឯងបានមែនឬទេ?

រាងកាយរបស់យើងមានសមត្ថភាពមិនគួរឱ្យជឿក្នុងការជាសះស្បើយដោយខ្លួនឯង។ ប្រសិនបើយើងមានរបួស ឬឈឺ រាងកាយរបស់យើងនឹងដោះស្រាយបញ្ហានោះក្នុងរយ:ពេលដ៏ខ្លី​​ ហើយត្រឡប់មកមានសុខភាពល្អឡើងវិញ។ រាងកាយដែលមានសុខភាពល្អ អាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ព្យាបាលរបួស សម្លាប់កោសិកាមហារីក និងប្រឆាំងនឹងភាពចាស់។ ទោះជាយ៉ាងណាក៏ដោយ ការថែរក្សា និងពង្រឹងសុខភាពរាងកាយរបស់យើងគឺនៅតែមានភាពចាំបាច់ក្នុងការការពារ និងថែរក្សាតាមបែបធម្មជាតិ។

តើរាងកាយរបស់យើងជាសះស្បើយដោយរបៀបណា?

ការព្យាបាលកើតឡើងតាមវិធីផ្សេងៗគ្នា ផ្អែកទៅលើមូលដ្ឋាននៃពួកវាមួយចំនួន។ កោសិកាអាចព្យាបាលខ្លួនឯងបាន នៅពេលដែលកោសិកាខូច វានឹងជំនួសដោយកោសិកាថ្មី។ ដូចក្នុងករណី ប្រសិនបើយើងបានបាក់ឆ្អឹង រាងកាយរបស់យើងនឹងចាប់ផ្តើមផលិតកោសិកាថ្មីភ្លាមៗ ដើម្បីព្យាបាលការបាក់ឆ្អឹងនោះ។​ ហើយនៅពេលដែលស្បែករបស់យើងត្រូវបានមុតចេញឈាម រាងកាយរបស់យើងក៏នឹងបញ្ឈប់ការហូរឈាមនោះដោយមានកោសិកាឈាមសទៅជំនួស និងបង្កើតកោសិកាថ្មីដែលមានសុខភាពល្អ។ ជាការពិតណាស់ រាងកាយរបស់យើង ពិតជាមានសមត្ថភាពក្នុងការជម្រុះនូវជាលិកាខូច និងបង្កើតជាលិកាថ្មីដែលមានសុខភាពល្អ។

ប្រព័ន្ធភាពស៊ាំរបស់យើងក៏មានសារ:សំខាន់ក្នុងការដោះស្រាយបញ្ហាមួយចំនួនផងដែរ ដូចជា កំចាត់ មេរោគ បាក់តេរី និងជាតិពុលជាដើម​ ។ល។ កោសិកាសម្លាប់កោសិកាដូចគ្នា នៅពេលដែលកោសិកាណាមួយរបស់យើងត្រូវបានឆ្លងមេរោគ។ ខណៈពេលដែលមនុស្សគ្រប់គ្នាគិតថាការរលាកជាបញ្ហាចោទ​​ ប៉ុន្តែតាមពិតទៅគឺការឆ្លងមេរោគក្នុងរាងកាយយើងទេ ដែលអនុញ្ញាតឱ្យប្រព័ន្ធភាពស៊ាំរបស់យើងផ្តោតលើការស្ដារឡើងវិញនូវតំបន់ដែលរងរបួស ឬទីកន្លែងដែលមានឆ្លងមេរោគដោយពួកគេព្យាយាមព្យាបាល ធ្វើយ៉ាងណារក្សាបាននូវប្រព័ន្ធមួយដែលមានផាសុកភាព។ គ្រុនក្តៅ គឺសំដៅលើរាងកាយរបស់យើងកើនសីតុណ្ហភាពដល់កម្រិត ក្នុងអំឡុងពេលដែលវាកំពុងប្រយុទ្ធប្រឆាំងសម្លាប់មេរោគ និងបាក់តេរី។ ការកើនឡើងនៃសីតុណ្ហភាពក៏បង្កឡើងដោយសារតែកោសិកាមួយចំនួនកំពុងបន្តរយន្តការជួយរាងកាយរបស់យើងប្រឆាំងនឹងការឆ្លងមេរោគផងដែរ។

ហេតុអ្វីបានជារាងកាយរបស់យើងមិនជាសះស្បើយ?

មានកត្តាជាច្រើនរារាំងដល់មុខងារព្យាបាលរបស់រាងកាយ។ យើងដឹងថារាងកាយរបស់យើងត្រូវការការគេងឱ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលផ្តល់ផាសុកភាពល្អ និងការធ្វើលំហាត់ប្រាណ។ ភាពស្មុគស្មាញខាងផ្នែកសតិអារម្មណ៍និងជាតិពុលបង្កឱ្យមានគ្រោះថ្នាក់ដល់រាងកាយ ហើយពេលខ្លះទៀតគឺការគិតនិងផ្នត់គំនិតរបស់យើង ក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ ។

1.ការគេង

ការគេងគ្រប់គ្រាន់ ​វាពិតជាមានសារៈសំខាន់ណាស់។ មួយផ្នែកធំនៃការជួសជុល និងការដំណើរបង្កើតឡើងវិញនៃកោសិកា ត្រូវបានធ្វើឡើងនៅពេលដែលយើងកំពុងគេងលក់។ ការគេងមិនបានគ្រប់គ្រាន់ មិនត្រឹមតែកាត់បន្ថយរយៈពេលដែលរាងកាយរបស់យើងមានធ្វើការនោះទេ​ វាថែមទាំងធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់យើងចុះខ្សោយផងដែរ។ ហេតុនេះហើយ ទើបធ្វើឱ្យយើងងាយទ្រុឌទ្រោម និងងាយឆ្លងជំងឺពីផ្នែកខាងក្រៅ។

2.របប​អាហារ

របប​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ ​ក៏​មាន​សារៈសំខាន់​សម្រាប់​ដំណើរការ​ព្យាបាល​ផងដែរ។ រាងកាយរបស់យើងត្រូវការស្រូបយកសារធាតុបម្រុងពីអាហារដើម្បីជួយទ្រទ្រង់ដល់សុខភាព និងបង្កើនថាមពលដល់រាងកាយទាំងមូល ។ ផ្ទុយទៅវិញ របបអាហាររបស់យើងអាចជាប្រភពសំខាន់នៃសារធាតុពុល ដែលប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយទាំងមូលរបស់យើង។

3.លំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណមានសារ:សំខាន់ដូចជា៖ ជួយជំរុញលំហូរឈាម នាំយកអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកាខួរក្បាលរបស់យើង ស្របពេលដែលរាងកាយកំពុងបញ្ចេញជាតិពុល។ ការធ្វើលំហាត់ប្រាណជួយ​ឱ្យ​យើង​គេង​លក់​ស្រួល និង​ធ្វើ​ឱ្យការគិត​របស់​យើង​ប្រសើរ​ឡើង ព្រមទាំងអាចជួយ​កាត់​បន្ថយ​ភាពតប់ប្រម៉ល់ផងដែរ។

នៅពេលដែលកោសិកាដើមរបស់មនុស្សអស់រលីងពីរាងកាយ រាងកាយរបស់យើងនឹងគ្មានសមត្ថភាពព្យាបាល និងបង្កើតឡើងវិញនូវជាលិកាថ្មីទេ។ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវអំពីមូលហេតុដែលចំនួនកោសិកាដើមថយចុះទៅតាមអាយុ ហេតុផលមួយចំនួនគឺដោយសារ telomeres អុកស៊ីតកម្មស្រ្តេស និងជំងឺរ៉ាំរ៉ៃ។

សញ្ញាណកោសិកា ប្រៀបដូចជាកុងតាក់ បើក/បិទ នៃរាងកាយ។ វាធ្វើឱ្យយើងមានភាពធន់ បន្ថយភាពចាស់ និងប្រឆាំងនឹងជំងឺផ្សេងៗ។ Redox ជាវិថីសាស្រ្តមួយនៃការដែលធ្វើឱ្យយើង មានភាពក្មេងជាងវ័យ​ និងកាន់តែរឹងមាំ។ សញ្ញាណម៉ូលេគុល Redox ជួយក្នុងមុខងារសំខាន់ៗជាច្រើនរបស់រាងកាយដូចជា៖

  • ជួសជុល DNA
  • ការបង្កើតឡើងវិញនូវសារធាតុប្រឆាំងអុកស៊ីតកម្ម
  • អុកស៊ីតកម្មស្រ្តេស
  • ការបែងចែកកោសិកា
  • ការបង្កើតឡើងវិញនូវជាលិកា
  • សម្រួលដល់លំហូរឈាមក្នុងរាងកាយ
  • ប្រឆាំងការរលាក
  • បង្កើនប្រព័ន្ធភាពស៊ាំ

Tags: ចំណេះដឹងសុខភាព
Previous Post

ចុងឆ្នាំ​នេះ រាជធានីភ្នំពេញ នឹង​មាន Pub Street ​ផ្លូវ​ថ្មើរជើងអមដោយសួនច្បារ ភ្លើងចម្រុះពណ៌

Next Post

Collection រដូវស្លឹកឈើជ្រុះ/រដូវរងាឆ្នាំ 2024 របស់ Chanel លើក​នេះសម្បូរបែប និងស្រស់ស្អាត!

Choraney Duong

Choraney Duong

Related Posts

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន
សុខភាព និង សម្ផស្ស

មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន

by Kim Heng
អង្គារ ឧសភា 6th, 2025
ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)
សុខភាព និង សម្ផស្ស

ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
Collection រដូវស្លឹកឈើជ្រុះ/រដូវរងាឆ្នាំ 2024 របស់ Chanel លើក​នេះសម្បូរបែប និងស្រស់ស្អាត!

Collection រដូវស្លឹកឈើជ្រុះ/រដូវរងាឆ្នាំ 2024 របស់ Chanel លើក​នេះសម្បូរបែប និងស្រស់ស្អាត!

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.