• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តែម៉ាត់ឆា ឬ កាហ្វេ?

by Pisey Dim
ព្រហស្បតិ៍ មីនា 7th, 2024
in រូបមន្តម្ហូបនិងភេសជ្ជៈ
325
SHARES
Share on FacebookShare on Twitter

តែម៉ាត់ឆា និង កាហ្វេ ត្រូវបានគេធ្វើការជជែកវែកញែកនៅក្នុងពិភពនៃភេសជ្ជៈប្រភេទក្តៅនារដូវកាលនេះ។ រសជាតិនៃភេសជ្ជៈទាំងពីរគឺ មានភាពខុសគ្នា​។

តើ​ភេសជ្ជៈមួយ​ណាទើប​ជា​ជម្រើស​ល្អ​ជាង? រវាងភេសជ្ជៈទាំងពីរ តើមួយណាមានរសជាតិគួរឱ្យចាប់ចិត្តជាង?

នៅទីបំផុត ជម្រើសដែលល្អសាកសមគឺអាស្រ័យលើទៅតម្រូវការចាំបាច់ និងចំណង់ចំណូលចិត្តររបស់បុគ្គលម្នាក់ៗ។

ម៉ាត់ឆា គឺជាប្រភេទម្សៅតែបៃតងរបស់ប្រទេសជប៉ុន ដែលផលិតចេញពីស្លឹកតែល្អបំផុត និងត្រូវបានចម្រាញ់កិនយ៉ាងម៉ត់ចត់ឱ្យក្លាយទៅជាម្សៅតែដ៏ឈ្ងុយពោរពេញដោយរសជាតិប្រណិតគួរឱ្យចង់ទទួលទាន។ ភាពខុសគ្នារវាង ម៉ាត់ឆា (Matcha) និងតែបៃតងធម្មតាគឺស្ថិតនៅលើការរៀបចំវិធីក្នុងការឆុង និងការទទួលទាន។ ជាមួយនឹង ម៉ាត់ឆា (Matcha) អ្នកទទួលទានស្លឹកតែទាំងមូលដោយការកិនឱ្យម៉ត់ ខណៈពេលដែលតែបៃតងធម្មតា អ្នកគ្រាន់តែផឹកតែដែលចំរាញ់ប៉ុណ្ណោះ។ ម៉ាត់ឆា (Matcha) មានផ្ទុកជាតិកាហ្វេអ៊ីនតិចតួច។ ម៉ាត់ឆា​ (Matcha) ក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារកោសិកាក្នុងសារពាង្គកាយពីការបំផ្លិចបំផ្លាញ។ ម៉ាត់ឆា (Matcha) អាចមានតម្លៃថ្លៃ អ្វីដែលជាថ្នូរសំខាន់អ្នកត្រូវតែប្រាកដថាអ្នកទិញវាពីហាងដែលមានប្រភពច្បាស់លាស់ និងមានភាពល្បីល្បាញទៅលើ ការលក់ប្រភេទតែមួយនេះនៅក្នុងតតំបន់ជាក់លាក់ណាមួយ។

កាហ្វេត្រូវបានគេរាប់ចូលជាប្រភេទនៃសារធាតុរំញោចស្មារតី ព្រោះវាមានផ្ទុកជាតិកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនអាចដាស់ស្មារតីរបស់អ្នកកុំឱ្យស្ពឹកស្រពន់ បង្កើនអារម្មណ៍ក្នុងការប្រុងប្រយ័ត្នបន្ថែមមួយកម្រិត និងមានការផ្តោតអារម្មណ៍ខ្លាំងជាងមុន។ ម្យ៉ាងជាតិកាហ្វេអ៊ីនក៏អាចជួយបង្កើនសមត្ថភាពលំហាត់ប្រាណកីឡារបស់អ្នកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកក៏អាចផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពដូចគ្នា វានាំឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ គេងមិនលក់ និងផលប៉ះពាល់ផ្សេងៗជាច្រើនទៀត។ លើសពីនេះកាហ្វេ អាចធ្វើឲ្យបាត់បង់ជាតិទឹកនៅក្នុងខ្លួន។

ម៉ាត់ឆា (Matcha) មានផ្ទុកនូវជាតិកាហ្វេអ៊ីនដូចកាហ្វេដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បរិមាណជាតិកាហ្វេអ៊ីននៅក្នុង ម៉ាត់ឆា​ (Matcha) មានកម្រិតទាបជាងកាហ្វេ។ នៅទីនេះមានន័យថា ម៉ាត់ឆា (Matcha) បានផ្តល់ឱ្យអ្នកនូវកម្រិតថាមពលមួយដែលមានតុល្យភាព និងទទួលទានក្នុងរយៈពែលយូរដោយគ្មានការបារម្ភអំពីផលប៉ះពាល់ផ្សេងៗ។

ជម្រើសដែលល្អនិងសាកសមបំផុត ចំពោះអ្នកដែលមានការព្រួយបារម្ភទៅលើផលប៉ះពាល់នៃជាតិកាហ្វេអ៊ីន ឬ ប្រសិនបើអ្នកកំពុងស្វែងរកនូវភេសជ្ជៈដែលមានអត្ថប្រយោជន៍បន្ថែមចំពោះសុខភាពនោះគឺ ខ្ញុំសូមណែនាំឱ្យ អ្នកទទួលទាន តែម៉ាត់ឆា  (Matcha) ។

ជាចុងក្រោយ វិធីដែលល្អបំផុតក្នុងការសម្រេចចិត្តថា តើភេសជ្ជៈមួយណាដែលសាកសមចំពោះអ្នក គឺអ្នកអាចសាកល្បងទទួលទានទាំងពីរ ហើយចាំមើលថាតើអ្នកចូលចិត្តប្រភេទណាជាង?

វាជារឿងសំខាន់ដែលអ្នកត្រូវកត់សម្គាល់ថាយើងមិនមែនជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនោះទេ ហើយព័ត៌មាននេះមិនគួរត្រូវបានយកមកធ្វើជាដំបូន្មានវេជ្ជសាស្រ្តនោះដែរ។ ប៉ុន្តែ វាគឺជាការចែករំលែកនូវចំណេះដឹងខ្លះៗដែលពួកយើងបានធ្វើការស្រាវជ្រាវយកមកចងជាបណ្តុំនៃមាតិកាល្អៗចំពោះអ្នក។ សូមពិនិត្យពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលធ្វើការផ្លាស់ប្តូរណាមួយចំពោះរបបអាហារ ឬរបៀបរបបនៃរស់នៅរបស់អ្នក។ 

Previous Post

ក្រោកពីដំណេកប្រកបដោយភាពស្រស់ស្រាយ

Next Post

គុណសម្បត្តិ និងគុណវិបត្តិនៃផ្លែឈើ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

វិធីបន្ថែមម្សៅរមៀតទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏មហាសាល
រូបមន្តម្ហូបនិងភេសជ្ជៈ

វិធីបន្ថែមម្សៅរមៀតទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏មហាសាល

by Pisey Dim
សៅរ៍ កញ្ញា 21st, 2024
ចង់ញ៉ាំសាឡាត់សុខភាពឆ្ងាញ់ទេ? អាចសាកល្បងវិធីធ្វើទឹកសាឡាត់ទាំង 5 រសជាតិខាងក្រោម
រូបមន្តម្ហូបនិងភេសជ្ជៈ

ចង់ញ៉ាំសាឡាត់សុខភាពឆ្ងាញ់ទេ? អាចសាកល្បងវិធីធ្វើទឹកសាឡាត់ទាំង 5 រសជាតិខាងក្រោម

by Pisey Dim
ពុធ សីហា 14th, 2024
ស្វែងយល់អំពីអត្ថប្រយោជន៍នៃទឹកក្រូចស្រស់ចំពោះសុខភាព
រូបមន្តម្ហូបនិងភេសជ្ជៈ

ស្វែងយល់អំពីអត្ថប្រយោជន៍នៃទឹកក្រូចស្រស់ចំពោះសុខភាព

by Pisey Dim
អង្គារ សីហា 13th, 2024
មុខម្ហូបបន្លែដ៏សម្បូរបែប និងមានឱជារសឈ្ងុយឆ្ងាញ់សម្រាប់អ្នកញ៉ាំ – “អាហារបួស”
រូបមន្តម្ហូបនិងភេសជ្ជៈ

មុខម្ហូបបន្លែដ៏សម្បូរបែប និងមានឱជារសឈ្ងុយឆ្ងាញ់សម្រាប់អ្នកញ៉ាំ – “អាហារបួស”

by Pisey Dim
ព្រហស្បតិ៍ កក្កដា 4th, 2024
Load More
Next Post
គុណសម្បត្តិ និងគុណវិបត្តិនៃផ្លែឈើ

គុណសម្បត្តិ និងគុណវិបត្តិនៃផ្លែឈើ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.