• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ប្រព័ន្ធធនាគារកម្ពុជា នៅតែបន្តរក្សាបានភាពធន់ និងមានវឌ្ឍនភាព បើទោះបីជាឥណទាន និងការសងត្រឡប់មានការថមថយ

by Ken My
ច័ន្ទ កក្កដា 29th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

(ភ្នំពេញ)៖ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែ​រក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ដោយសារការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញបទប្បញ្ញត្តិមីក្រូ និងម៉ាក្រូប្រុងប្រយ័ត្ន និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ​។ ​នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់​ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។

យោងតាមរបាយការណ៍នេះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ស្ថានភាពដើមទុនរបស់ប្រព័ន្ធធនាគារ បន្តរក្សាបានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ ២២.៦% សម្រាប់វិស័យធនាគារ និង២៧.៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ជាងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%) ស្របពេលដែលទ្រនាប់ដើមទុន ខនស៊ើវេសិនត្រូវបានរក្សាក្នុងកម្រិត ១.២៥%។

យ៉ាងណានេះក្តីធនាគារជាតិ បានគូសបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ឥណទានទៅកាន់វិស័យចម្បងៗ បានថមថយកំណើនមកត្រឹម ២.៦% ​ដែលមានទំហំទឹកប្រាក់ ២៣៨.១ ទ្រីលានរៀល ស្មើ ៥៨.៩ ប៊ីលានដុល្លារអាមេរិក​ ក្នុងពេលដែល ប្រាក់បញ្ញើអតិថិជនមានកំណើនក្នុងអត្រា១៣.៤% ​ដល់ទំហំទឹកប្រាក់ ២០៩.៩ ទ្រីលានរៀល ស្មើ ៥១.៩ ប៊ីលានដុល្លារអាមេរិក​។
ចំណែកឯអនុបាតឥណទានមិនដំណើរការមានកម្រិត ៦.៨% ចំពោះវិស័យធនាគារ និង ៨.៣% ចំពោះវិស័យមីក្រូ​ហិរញ្ញវត្ថុ ប៉ុន្តែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

ធនាគារជាតិបានបញ្ជាក់ថា «ការរក្សាស្ថិរភាពនៃប្រព័ន្ធធនាគារទាំងមូល ត្រូវបានបន្តយកចិត្តទុកដាក់អនុវត្តដោយបុរេសកម្ម តាមរយៈការដាក់ចេញបទប្បញ្ញត្តិមីក្រូ និងម៉ាក្រូ ប្រុងប្រយ័ត្ន និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ ដើម្បីពង្រឹងភាពធន់របស់ គ្រឹះស្ថាននីមួយៗ ជាមួយនឹងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃដើមទុននិងសន្ទនីយភាព។ ទន្ទឹមនេះ បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានបន្តលើកកម្ពស់ជាលំដាប់ ដោយចំនួនគណនីប្រាក់បញ្ញើអតិថិជននៅ ក្នុងប្រព័ន្ធធនាគារបានកើនដល់ ២១.៣ លានគណនី និងគណនីឥណទានអតិថិជនកើនដល់ ៤លានគណនី»។

ការអភិវឌ្ឍនិងការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងនវានុវត្តន៍ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ឌីជីថល ព្រមទាំងបានជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ការទូទាត់សរុបទាំងជាប្រាក់រៀលនិងដុល្លារអាមេរិកតាមប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់ កន្លោង បានកើនឡើង៣៤% ដល់ ២២២.៩ ទ្រីលានរៀល (៥៤.៧ប៊ីលានដុល្លារអាមេរិក) និងចំនួន ប្រតិបត្តិការសរុបបានកើនឡើង ៤៦.៩% ដល់ ១៧៥.៣លានប្រតិបត្តិការ ហើយអតិថិជនដែលមាន គណនីធនាគារឬអ៊ីរ៉ាឡេត និងអាចធ្វើប្រតិបត្តិការតាមប្រព័ន្ធបាគង មានចំនួនប្រមាណ ៣០លានគណនី។

ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្ទេរប្រាក់ឆ្លងដែនឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការ គម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូសហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអាលីផេ ជាដើម៕

Source៖ Fresh News

Tags: ធនាគារជាតិនៃកម្ពុជា
Previous Post

មានអ្វីកើតឡើង នៅពេលដែលអ្នកទទួលទានទឹកមើមយ៉េន (Beetroot) ក្នុងរយៈពេល ១ខែ?

Next Post

ទោះទៅដល់ទីណា អូលីវ៉ា គង់ មិនភ្លេចបង្ហាញពិភពលោកថា ខ្លួនគឺជាជនជាតិខ្មែរ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”
សង្គម

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”

by Pisey Dim
សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា
សង្គម

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

by Pisey Dim
សុក្រ កញ្ញា 12th, 2025
ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025″
កម្សាន្ត

ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025”

by Pisey Dim
ច័ន្ទ សីហា 25th, 2025
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!
សង្គម

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

by Choraney Duong
ព្រហស្បតិ៍ កក្កដា 3rd, 2025
Load More
Next Post
ទោះទៅដល់ទីណា អូលីវ៉ា គង់ មិនភ្លេចបង្ហាញពិភពលោកថា ខ្លួនគឺជាជនជាតិខ្មែរ

ទោះទៅដល់ទីណា អូលីវ៉ា គង់ មិនភ្លេចបង្ហាញពិភពលោកថា ខ្លួនគឺជាជនជាតិខ្មែរ

ADVERTISEMENT

Recent.

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”

សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

សុក្រ កញ្ញា 12th, 2025
ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”

ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”

ព្រហស្បតិ៍ កញ្ញា 11th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (379)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (182)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (219)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (121)
  • សហគ្រិនភាព (24)
  • សុខភាព និង សម្ផស្ស (279)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (136)
  • ហ្វេស្សិន (454)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.