ខោខ្លី Bermuda ដែលជាប្រភេទខោមានប្រវែងលើជង្គង់បន្តិច កំពុងស្ថិតនៅលើ Trend សម្រាប់នារីៗ ចង់ផ្លាស់ប្តូរស្ទីលស្លៀកពាក់។ ខោនេះ មិនខ្លីពេកនោះទេ អាចស្លៀកបាននៅពេលទៅដើរលេងនៅផ្សារទំនើប ទៅទិញឥវ៉ាន់ ជូនកូនៗទៅសាលា ឫ ពេលមានធុរៈចេញទៅក្រៅម្តងម្កាល។
Bermuda ជាខោដែលមានយូរណាស់មកហើយ ពោលគឺតាំងពីអំឡុងឆ្នាំ 1900 មកម៉្លេះ ដែលកាលណោះ វាត្រូវបានគេបង្កើតឡើងមកសម្រាប់ស្លៀកនៅក្នុងអាកាសធាតុ ក្តៅល្មម ដើម្បីជំនួសខោជើងវែង ដែលពាក់ទៅមានអារម្មណ៍ស្អុះស្អាប់។
ចូលមកដល់សម័យទំនើប ខោ Bermuda បានក្លាយជាហ្វេស្សិនយ៉ាងពេញនិយម សម្រាប់នារី។ គេអាចស្លៀកខោនេះជាមួយអាវក្រណាត់ដៃវែង ក្នុងករណីចង់ឱ្យមើលមកមានភាព classic គេអាចតឺនុយអាវជាមួយខោនេះ ហើយបន្ថែមកាបូបយួរដៃមួយទៀត ជាការស្រេច។ ប្រសិនបើអ្នក ចង់ស្លៀកបែបសិចស៊ី អ្នកអាចស្លៀកខោនេះ ជាមួយនឹងអាវយឺតខើច ឫ អាវ វាលក្លៀក។
ខោ Bermuda កំពុងស្ថិតលើ Trend សម្រាប់នារី ក្នុងឆ្នាំ 2024 ៖