• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ផ្តល់ផលវិជ្ជមានដល់កម្ពុជា លើវិស័យសេដ្ឋកិច្ច និងបង្កើនកិច្ចសហការល្អពីពាណិជ្ជកម្មអន្តរជាតិ

by Ken My
ព្រហស្បតិ៍ សីហា 29th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ, អាជីវកម្ម និងការវិនិយោគ
325
SHARES
Share on FacebookShare on Twitter

ពិព័រណ៍អន្តរជាតិស្តីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹមបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្មនិងសេដ្ឋកិច្ចកម្ពុជាពិសេសលើវិស័យកសិកម្ម និងសុខាភិបាលឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ហើយពិព័រណ៍នេះត្រូវបាន បើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

បើតាមការលើកឡើងរបស់លោក វីន នី នាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានអោយដឹងថា ការតាំងពិព័រណ៍នេះ មានក្រុមហ៊ុនចូលរួមជាង ១៥០ ដែលមកពីជាង ១០ប្រទេសផ្សេងគ្នា រួមាន កម្ពុជា ,បេឡារូស, ចិន,កូរ៉េ , ម៉ាឡេស៊ី, ហុល្លង់, ប៉ូឡូញ, រុស្សី, តៃវ៉ាន់, ថៃ, អាមេរិកនិង វៀតណាម បានចូលរួម។ ទាំងនេះគឺជាវេទិកាមួយសម្រាប់អោយអ្នកជំនួញលើវិស័យ កសិកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ ឧស្សាហកម្មសត្វចិញ្ចឹមក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ វាក៏ជាឱកាសដើម្បីអភិវឌ្ឍន៍ជំនួញ និងបង្កើនទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។

លោករំពឹងថាពិព័រណ៍នេះនឹងមានភ្ញៀវចូលរួមប្រមាណជាង៤៥០០នាក់មកពីទូទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាវេទិកាអាជីវកម្មផ្តាច់មុខសម្រាប់សហគ្រាសកម្ពុជាក្នុងការអភិវឌ្ឍអាជីវកម្មនិងបណ្តាញអន្តរជាតិរបស់​​ពួកគេ។

ចំពោះ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិព័រណ៍នេះមានសារសំខាន់ណាស់ ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការលើកកម្ពស់តម្លៃនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងស្មារតី ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវឱកាសរួមគ្នាសម្រាប់ធុរកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការស្វែងរកផលប្រយោជន៍រួមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

សម្រាប់ លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យរយៈពេលវែង ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា នៅក្នុងព្រិត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំ រៀបចំឡើងដោយក្រុមហ៊ុន Minh Vi Exhibition and Advertising Services Co.,Ltd (VEAS) ដែលទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល សមាគមពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) សមាគមសហព័ន្ធកសិករកម្ពុជា (CFAP) សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា (CAA) សម្ព័ន្ធសហប្រតិបត្តិការកសិកម្មកម្ពុជា (CACA) សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា សមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត (AMLD) សមាគមផលិតចំណីអាហារកម្ពុជា (CFMA) និងទីភ្នាក់ងារឯកទេស និងសមាគមផ្សេងៗទៀត។

Previous Post

ផ្លែឈើ 4 ប្រភេទ ជួយរក្សារាង និងធ្វើឱ្យស្បែកស្អាតភ្លឺថ្លា

Next Post

សិក្ខាសាលាស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ជួយដល់ស្ត្រីក្នុងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ច

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”
សង្គម

សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា
សង្គម

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

by Pisey Dim
សុក្រ កញ្ញា 12th, 2025
ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%
កម្សាន្ត

ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%

by Pisey Dim
អង្គារ សីហា 26th, 2025
Load More
Next Post
សិក្ខាសាលាស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ជួយដល់ស្ត្រីក្នុងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ច

សិក្ខាសាលាស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ជួយដល់ស្ត្រីក្នុងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ច

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.