• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗលំដាប់សេដ្ឋី GUMBALL 3000 បានមកដល់កម្ពុជា និងជាផលវិជ្ជមានសម្រាប់ផ្សព្វផ្សាយនៅជុំវិញពិភពលោក លើវិស័យមួយចំនួននៅកម្ពុជា

by Ken My
អាទិត្យ សីហា 11th, 2024
in ទេសចរណ៍, សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

កម្មវិធីសន្និសីទសារព័ត៌មានស្ដីពីការប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 ដែលប្រមូលផ្ដុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក មកជួបជុំគ្នានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គុជ បញ្ញសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង លោក Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 និងភ្ញៀវកេត្តិយសជាច្រើនទៀត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងនាមកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ GUMBALL 3000 ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗលំដាប់សេដ្ឋី GUMBALL 3000​ ដែលបានធ្វើដំណើរជួបជុំគ្នាជុំវិញពិភពលោក ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។

ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗលំដាប់សេដ្ឋី GUMBALL 3000 ពិតជាទទួលបានផលវិជ្ជមានមកដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ ដែលបានជួយជំរុញផ្សព្វផ្សាយ ទៅដល់ពិភពលោក តាមរយៈព្រឹិត្តការណ៍ដ៏អស្ចារ្យមួយនេះ។

សម្រាប់កម្មវិធីលំដាប់ពិភពលោកមួយនេះក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប និង ក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីបណ្ដាញផ្សព្វផ្សាយធំៗក្នុងស្រុក ព្រឹត្តិការណ៍ GUMBALL 3000 បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា។ ជាពិសេស គឺវិស័យទេសចរណ៍តែម្ដង។

សារសំខាន់នៃការបង្កើតព្រឹត្តិការណ៍ដ៏ធំមួយនេះ មិនមែនត្រឹមតែជាកម្មវិធីបង្អូតឡានទំនើបៗនោះទេ គឺក្នុងគោលបំណងជួយជំរុញផ្សព្វផ្សាយទៅដល់ប្រទេសដែលជាម្ចាស់ផ្ទះ  ហើយកម្មវិធីនេះគឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស Maximillion Cooper។  ក្នុងនោះដែរសារប្រយោជន៍សំខាន់ៗដែលកម្ពុជា ទទួលបាននោះរួមមាន៖

១.សកម្មភាពស​ប្បុរសធម៌

កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់បុគ្គលល្បីៗ ដូចជា YouTuber អ្នកចម្រៀង អ្នកជំនួញ ម្ចាស់ក្រុមហ៊ុនធំៗ ទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីការចូលរួមជាមួយរថយន្តទំនើបៗរបស់ពួកគេ ក៏នឹងមានការបរិច្ចាគថវិកាជាច្រើន ដើម្បីជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ។ ម្ចាស់រថយន្តទំនើបៗមិនតិចជាង ៥០០ គ្រឿងទេ ដែលនឹងបរិច្ចាគថវិការាប់រយដុល្លារទៅកាន់មន្ទីរពេទ្យកុមារអង្គរ។

២.ជំរុញវិស័យទេសចរណ៍

តាមរយៈការចូលរួមពីសំណាក់បុគ្គលល្បីៗលើពិភពលោក ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នឹងនាំឱ្យបណ្ដាញសារព័ត៌មានធំៗ បណ្ដាញផ្សព្វផ្សាយសង្គមនានា នឹងចាប់អារម្មណ៍ ហើយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្ដែង ការប្រមូលផ្ដុំរថយន្តទំនើបៗ Super car, Sport car នៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា នឹងនាំឱ្យបរទេសកាន់តែស្គាល់ប្រទេសកម្ពុជា។ ជាពិសេសការចតរថយន្តទំនើបៗច្រើនបំផុត នៅមុខប្រាសាទអង្គរ ដែលមិនធ្លាប់មានពីមុន ដែលរូបភាពនេះនឹងទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ រូបភាព និងវីដេអូនានា នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈម្ចាស់រថយន្តដែលបានចូលរួម និងបណ្ដាញផ្សព្វផ្សាយនានា។ ការចតរថយន្តទំនើបៗច្រើនបំផុតនៅបរិវេណប្រាសាទអង្គរនេះដែរ នឹងឈានទៅដល់ការបំបែកកំណត់ត្រាពិភពលោកទៀតផង។

៣.ចំណេញដល់វិស័យសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងប្រមូលផ្ដុំសុទ្ធតែអ្នកជំនួញធំៗ តារាល្បីៗ មកពីជុំវិញពិភពលោក ធ្វើដំណើរមកកាន់កម្ពុជា ដែលពួកគេនឹងមកចាយលុយក្នុងប្រទេសកម្ពុជា។ អ្នកទទួលបានប្រយោជន៍ គឺប្រជាជន តាមរយៈសេវាបដិសណ្ឋារកិច្ច ម្ហូបអាហារ ការស្នាក់នៅជាដើម។ នេះក៏ជាចំណែកមួយបង្កើតចំណូលសម្រាប់ប្រជាជន តាមរយៈការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ពីសំណាក់ម្ចាស់រថយន្តទំនើបៗមិនតិចជាង ៥០០គ្រឿងទេ៕

Previous Post

កីឡាអូឡាំពិកប៉ារីសឆ្នាំ 2024 ៖ កំពូលក្រុមទាំង 10 ដែលឈានមុខគេនៅក្នុងហ្គេម និងទទួលបានការបំពាក់មេដាយច្រើន

Next Post

អស្ចារ្យណាស់! វណ្ណដា បានបង្ហាញវត្តមានសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ 2024

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
អស្ចារ្យណាស់! វណ្ណដា បានបង្ហាញវត្តមានសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ 2024

អស្ចារ្យណាស់! វណ្ណដា បានបង្ហាញវត្តមានសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ 2024

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.