អាហារដែលមានជាតិសសៃ ដែលត្រូវបានគេស្គាល់ថាជា (Fiber) មានតួនាទីសំខាន់ក្នុងការទ្រទ្រង់សុខភាពរាងកាយមនុស្សយើងឲ្យរឹងមាំ។ ការបរិភោគអាហារដែលមានជាតិសសៃច្រើននឹងជួយដល់ការលូតលាស់ ក៏ដូចជា ជួយដល់ប្រព័ន្ធរំលាយអាហារយើងឲ្យដំណើរការល្អ។ អាហារសម្បូរជាតិសរសៃ មានប្រយោជន៍សម្រាប់សុខភាពទូទៅ ជួយគ្រប់គ្រងកម្រិតជាតិស្ករ និងគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ ម្យ៉ាងវិញទៀត វាជួយឱ្យអ្នកឆ្អែតបានយូរ ដែលនាំឱ្យស្រកទម្ងន់ និងលើកកម្ពស់ដល់ការលូតលាស់នៃបាក់តេរីល្អនៅក្នុងពោះវៀន។ ដូច្នេះ អាហារដែលមានជាតិសរសៃខ្ពស់ ត្រូវបានគេណែនាំ ឱ្យដាក់បញ្ចូលនៅក្នុងរបបអាហារជាប្រចាំថ្ងៃ។
ប្រភេទអាហារដែលសម្បូរជាតិសសៃមានដូចជា៖

- ក្រុមបន្លែ ៖ ផ្កាខាត់ណាខៀវ ដំឡូង ពោត ល្ពៅ ការ៉ុត ស្ពៃខ្មៅ សណ្ដែកដី អង្ករសម្រូប ដូង
- ក្រុមផ្លែឈើ ៖ ផ្លែប៉ោម ផ្លែក្រូច ផ្លែគីវី ផ្លែទទឹម ចេក ផ្លែប័រ ស្ត្របឺរី ទំពាំបាយជូ ឈើរី ផ្លែសារី ផ្លែត្របែក Blackberries Blueberries Raspberries
- គ្រប់ធញ្ញជាតិ ៖ គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ សាច់ដូងនិងគ្រាប់ស្វាយចន្ទីជាដើម។
យោងតាមរយៈការសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្តឯកទេសសុខភាពចំណីអាហារ បានបញ្ជាក់ថា ក្រៅពីអាហារទាំងអស់នេះ យើងក៏អាចប្រើប្រាស់ថ្នាំបំប៉នដេលមានជាតិសរសៃបន្ថែមខាងក្រៅថែមទៀតបាន។ តែទោះជាយ៉ាងណាក្ដី ក៏ជាតិសរសៃដែលផលិតឡើងនោះ មិនអាចផ្ដល់បានច្រើនគ្រប់គ្រាន់ដូចជាតិសរសៃ មានក្នុងអាហារឡើយ។ ចំពោះប្រភេទអាហារកែច្នៃ ឬ ប្រភេទអាហារកំប៉ុងដែលរក្សាទុកបានយូរគឺមានជាតិសសៃតិចតួចបំផុត ព្រោះនៅពេលគេលាយល្បាយចូលគ្នាច្រើនពេក វានឹងធ្វើឲ្យជាតិសសៃដែលមានក្នុងអាហារមានការថយចុះ។
ក្នុងសរីរាង្គរបស់មនុស្សយើង ផ្នែកមួយដែរចូលចិត្តជាតិសសៃជាងគេនោះគឺ ពោះវៀន ។ ស្ទើតែគ្រប់អាហារទាំងអស់ដែលមានផ្ទុកជាតិសសៃ។ គ្រាន់តែជាតិសសៃដែលមានក្នុងអាហារទាំងអស់នោះមានកម្រិតបរិមាណខុសគ្នា។ ក្នុងមួយថ្ងៃ សម្រាប់ស្ត្រីត្រូវការជាតិសរសៃ ២៥ក្រាម និងបុរស ៣៨ក្រាម។ ជាតិសរសៃរលាយ ជួយបន្ទន់លាមក និងជួយដល់បាក់តេរីល្អនៅក្នុងពោះវៀនធំដែរ។
ជាប្រចាំថ្ងៃ រាងកាយមនុស្សយើងត្រូវការ បរិភោគឲ្យបានគ្រប់គ្រាន់ដើម្បីទៅបំពេញចន្លោះដែលកង្វះខាតនៅក្នុងរាងកាយ និងជួយទ្រទ្រង់ស្ថេរភាពនៃរាងកាយមនុស្សឲ្យមានតុល្យភាព នេះជាហេតុដែរអ្នកគួរយល់ដឹងអំពីការបរិភោគអាហារដែរមានសុខុមាលភាពល្អ ។