នារីគ្រប់រូបមានបំណងប្រាថ្នាចង់ទទួលបានសុដនដែលមូលក្លំតឹងណែនល្អ… ប៉ុន្តែសុភាពនារីភាគច្រើនតែងតែជួបប្រទះនឹងបញ្ហាសុដនយារធ្លាក់ ដោយសារតែការវិវឌ្ឍនៃអាយុ ឬវ័យ និងពេលមានផ្ទៃពោះ ក្រោយសម្រាលកូនជាដើម។
បច្ចុប្បន្ននេះ មានវិធីជាច្រើនដែលអាចធ្វើឲ្យសុដនតឹងណែនល្អឡើងវិញ ដូចជាការវះកាត់ធ្វើឱ្យសុដនធំជាដើម គ្រាន់តែថានេះគឹជាវិធីមួយដ៏ប្រថុយប្រថាននឹងគ្រោះថ្នាក់ខ្លាំងណាស់ ថែមទាំងត្រូវចំណាយប្រាក់កាក់អស់ជាច្រើនទៀតផង។ ទោះបីជាយ៉ាងណា ក៏នៅមានវិធីខ្លះៗដែលអាចជួយឱ្យសុដនដែលយារធ្លាក់ ត្រឡប់មកជាសុដនតឹងណែនល្អវិញបានដោយគ្មានបញ្ហា ដោយគ្រាន់តែអនុវត្តជាប្រចាំ អ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។ វិធីដែលឡេឌីស៍នឹងណែនាំប្រាប់សុភាពនារីទាំងឡាយនោះមានដូចជា ៖
ម៉ាសបែបធម្មជាតិ
មានរូបមន្តជាច្រើនដើម្បីធ្វើម៉ាសធម្មជាតិ ប៉ុន្តែមានរូបមន្តមួយតែប៉ុណ្ណោះដែលមានប្រសិទ្ធិភាពខ្ពស់ និងពេញនិយមបំផុតនៅក្នុងវិធីស្ប៉ា (Spa) និងត្រូវបានទទួលស្គាល់ដោយអ្នកជំនាញ។
អ្នកអាចធ្វើម៉ាសនេះបានដោយខ្លួនឯង… គ្រាន់តែកិនត្រសក់ធំមួយផ្លែ រួចយកទៅលាយជាមួយប្រភេទក្រែមដែលមានជាតិខ្លាញ់ច្រើន (High fat dessert cream) បន្តិច និងស៊ុតមាន់យកផ្នែកពណ៌សមួយគ្រាប់ដាក់ទៅក្នុងម៉ាស៊ីនកិនរហូតទាល់តែឡើងខាប់។ លាបល្បាយនេះទៅលើសុដនរបស់អ្នកដោយទុក ចោល 15នាទី ម្យ៉ាងដោយសារតែវាជាម៉ាសដែលធ្វើឡើងដោយធម្មជាតិ គ្មានជាតិគីមី ដូចនេះមិនមានការប៉ះពាល់អ្វីប្រឆាំងតបនឹងស្បែកខ្ចីរបស់អ្នកឡើយ ប៉ុន្តែអ្នកក៏មិនត្រូវលាបវាទៅលើស្បែកដែលមានរបួស ឬដាច់រលាត់ផងដែរ។ បន្ទាប់មកលាងជំរះជាមួយទឹកដែលត្រជាក់ខ្លាំង ហើយជូតនឹង កន្សែងស្ងួត។
• ព្យាយាមធ្វើបែបនេះជារៀងរាល់មួយអាទិត្យម្តងៗ អ្នកប្រាកដជានឹងទទួល បានសុដនដែលតឹងណែនស្អាតបែបធម្មជាតិជាមិនខាន!!!
វិធីម៉ាស្សាដោយប្រើប្រាស់ទឹកកក
ជារៀងរាល់ថ្ងៃ អ្នកត្រូវយកទឹកកកពីរដុំមកដាក់លើសុដនរបស់អ្នកដោយធ្វើ ចលនាពាក់កណ្តាលរង្វង់មូល។ ធ្វើបែបនេះអាចនាំឱ្យអ្នកមានអារម្មណ៍ ពិបាកបន្តិចនៅពេលចាប់ផ្តើម ប៉ុន្តែអ្នកត្រូវតែព្យាយាមធ្វើវាយ៉ាងហោចណាស់ឱ្យបាន 1នាទី។ អ្នកមិនត្រូវធ្វើវិធីនេះឱ្យយូរជាងមួយនាទី ឬ រហូតទាល់តែធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលនោះឡើយ។ វិធីនេះមាន ប្រសិទ្ធិភាពភ្លាមៗ ហើយជួយបន្តឹងជាលិកាខាងក្នុងស្បែកសុដនរបស់អ្នក។
Tip: ឡេឌីស៍សូមជំរាបថា…
• អ្នកក៏គួរតែពាក់អាវទ្រនាប់ដែលមានគុណភាពល្អ និងត្រូវនឹងសុដន របស់អ្នក!
• នៅពេលយប់ មិនគួរទំលាប់ពាក់អាវទ្រនាប់ទេព្រោះសុដនត្រូវការបញ្ចេញជាតិពុល និងដកដង្ហើមផងដែរ ជាពិសេសទៅទៀតនោះដើម្បីការពាររោគមហារីកសុដន!!