ខែមីនា គឺជាខែដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក ហើយវាជាពេលវេលាល្អសម្រាប់ការធ្វើដំណើរកម្សាន្តវិសម្សកាល ទេសភាពផ្ការីកស្គុះស្គាយដ៏ស្រស់ស្អាតនៅតំបន់ព្រៃភ្នំ មិនថាជាផ្កាសាគូរ៉ា, ផ្កា Plum, ផ្កា Rapeseed ពណ៌មាស… ពិតជាបានអន្ទងចិត្តអ្នកឆ្លងដំណើរទៅកាន់ពិភពគំនូរដ៏ស្រស់ស្អាត ដោយអ្នកសឹងតែមិនចង់ជឿនូវអារម្មណ៍មួយនេះ។
អនុញ្ញាត្តឱ្យខ្លួនឯង ចាប់យកដំណើរកំសាន្តវិសម្សកាលតាមព្រៃភ្នំនៅក្នុងនិទាឃរដូវ ដើម្បីរីករាយជាមួយភាពស្រស់ស្អាតនៃពិភពលោក!
- ផ្កា សាគូរ៉ា Pingba ស្ថិតនៅខេត្ត Guizhou
ខេត្ត Guizhou នៃប្រទេសចិន តំណាងឱ្យមនោសញ្ចេតនាក្នុងនិទាឃរដូវ! ជាពិសេស “Pingba Cherry Blossoms” ដែលមានទំហំរាប់ពាន់ហិចតា មិនតិចជាងប្រទេសជប៉ុនឡើយ។ បើក្រឡេកមើលជុំវិញ អ្នកនឹងមើលឃើញសមុទ្រផ្កាសាគូរ៉ាដ៏គួរឱ្យភ្ញាក់ផ្អើល អមទៅដោយខ្សែទឹកហូរប្រដេញគ្នាតុបតែងដោយផ្កានិទាឃរដូវ។
- ផ្កា Rapeseed ស្ថិតនៅភ្នំ Wuyuan Huangling
មនុស្សជាច្រើនបានដឹងហើយថា សមុទ្រផ្កា Rapeseed គឺនៅស្រុក Wuyuan ដែលមានមានភាពស្រស់ស្អាតមិនធម្មតា ប៉ុន្តែគួរបញ្ជាក់ថា ភ្នំ Huangling គឺជាកន្លែងប្រមូលផ្តុំនៃសមុទ្រផ្កាចម្រុះពណ៌គ្មានទីបញ្ចប់របស់ Rapeseed។ ផ្គូផ្គងនឹងជញ្ជាំងផ្ទៃមេឃពណ៌ផ្កាឈូក រួមបញ្ចូលជាមួយក្បឿងផ្ទះថ្មពណ៌ខ្មៅនៃ Huizhou បុរាណធ្វើឱ្យសម្រស់ភ្នំកាន់តែមានសោភ័ណភាព។
- ផ្កា Apricot ស្ថិតនៅ Yili, Xinjiang
Yili គឺជាតំបន់ប្រមូលផ្តុំនៃផ្កា Apricots ព្រៃនៅក្នុងប្រទេសចិន វាបានបង្ហាញខ្លួននៅលើផ្ទៃដីនៃ “China National Geographic” ជាច្រើនដង ដោយផ្កា Apricot ដែលមិនទាន់កាត់ចេញនៅទីនេះកំពុងរីកដុះដាលជាស្រទាប់ ចងជាចង្កោមក្នុងចំណោមភ្នំ និងជ្រលងភ្នំបៃតង។
- តំបន់ដើមពោធិ៍បុរាណ ស្ថិតនៅ Jinchuan ខេត្ត Sichuan
រាត្រីនៃខ្យល់ក្នុងរដូវផ្ការីក ដែលសឹងតែបំផ្លិចបំផ្លាញ ទីក្រុង Sichuan ភាគខាងលិចដោយភាពស្រស់ស្អាត… Jinchuan គឺជាស្រុកកំណើតរបស់ផ្លែ Pears របស់ចិន វាស័ក្តិសមបំផុតសម្រាប់ការដាំដុះផ្លែ pear មានរសជាតិផ្អែម សាច់ទន់ និង Juicy ។ ជារៀងរាល់ឆ្នាំ ចាប់ពីពាក់កណ្តាលខែមីនា រហូតដល់ដើមខែមេសានៅក្បែរប៉មយាម Zangzhai និងទន្លេស្ថិតក្រោមផ្ទៃមេឃពណ៌ខៀវ និងពពកសក្បុស ដើមពោធិ៍រាប់ពាន់ដើមនឹងរីកដុះដាល ដែលបង្កើតជាឋានសួគ៌លើដីដ៏ស្រស់បំព្រង។
- ផ្កា Peach ស្ថិតនៅ Nyingchi, Tibet
រៀងរាល់ខែមីនា នៅភាគអាគ្នេយ៍នៃទីបេ Nyingchi នឹងនាំមកនៅនិទាឃរដូវដ៏ស្រស់ស្អាតបំផុត។ គុម្ពោព្រៃដែលមានអាយុរាប់ពាន់ឆ្នាំនៅទីនេះនឹងមានផ្ការីកស្គុះស្គាយពោរពេញដោយក្លិនក្រអូប អមជាមួយទេសភាពនៅផ្នែកខាងក្រោយអមដោយផ្ទៃមេឃពណ៌ខៀវ និងភ្នំដែលគ្របដណ្តប់ដោយព្រិល រួមទាំងរុក្ខជាតិបៃតង… វាមានភាពទាក់ទាញខ្លាំងនៅពេលអ្នកថតរូប។
- ផ្កា Magnolia ស្ថិតនៅប្រាសាទបុរាណនៃទីក្រុងប៉េកាំង
នៅពេលដែលផ្ការីកបានជួបគ្នានឹងរចនាប័ទ្មនៃប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ ពិតជាធ្វើឱ្យភ្ញៀវទេសចររាប់មិនអស់ ស្ងើចសរសើររៀងរាល់រដូវផ្ការីក។