គ្មានអ្វីសំខាន់ចំពោះស្រ្តី ជាជាងកាបូបយួរដៃនោះទេ! កាបូបអាចបញ្ជាក់អំពីតម្លៃរបស់ស្រ្តី និងអាចទុកដាក់គ្រឿងរបស់របររបស់ស្រ្តីនៅពេលចេញទៅខាងក្រៅ។ កាបូបមិនត្រឹមតែបង្កើតនិន្នាការនៃម៉ូតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយលើកកម្ពស់សម្រស់នៃការលេងស្ទីលសម្លៀកបំពាក់របស់ស្រ្តីដូចគ្នេា។
បើទោះបីជាកាបូបជាសម្ភារៈដ៏សំខាន់នៅក្នុងជីវិតរបស់សុភាពនារីទាំងអស់ ប៉ុន្តែអ្នកមិនចាំបាច់ចំណាយប្រាក់លើសលប់ដើម្បីទទួលបានកាបូប តម្លៃថ្លៃកប់ពពកពេកនោះទេ អ្នកអាចពិចារណាទៅលើប្រភេទកាបូបកម្រិតមធ្យម។ កាបូបស្រស់ស្អាត មិនអាស្រ័យទៅលើតម្លៃនោះទេ អ្វីដែលសំខាន់គឺម៉ូត និងរចនាប័ទ្មនៃកាបូបទាំងមូល និងទម្រង់រូបរាងនៃកាបូប ប្រកបដោយភាពច្នៃប្រឌិត។
Sézane
Sézane តែងដាក់បង្ហាញនូវម៉ូតកាបូបថ្មីៗជាច្រើន មានគុណភាពខ្ពស់ និងបង្កប់ភាពទាន់សម័យបំផុត ប្រភេទកាបូបទាំងអស់គឺគ្មានជាតិក្រូម (Chrome-free leather) និងខ្លះទៀតផលិតមកពីកប្បាសសុទ្ធ។ ជាមួយការផលិតដោយយកចិត្តទុកដាក់ និងប្រកវដោយការច្នៃប្រឌិតខ្ពស់យល់ពីអ្វីដែលនារីសម័យទំនើបត្រូវការបំផុត។
- Price Range | $160–$475
Cuyana
យីហោម៉ាក Cuyana ជឿជាក់ថារចនាប័ទ្មស្ទីលមានសារសំខាន់ជាងម៉ូត ហើយគុណភាពគឺសាកសមនឹងតម្លៃ។ Cuyana បង្កើតកាបូបស្បែកសម្រាប់នារីសម័យទំនើប ជាមួយនឹងពណ៌ដ៏ស្រាលស្រទន់ និងទំហំសមល្មមគ្រប់គ្រាន់សម្រាប់អ្វីដែលអ្នកត្រូវការ។
- Price Range | $128–$548
Pixie Mood
Pixie Mood មានទំនួលខុសត្រូវយ៉ាងខ្លាំងទៅលើរចនាប័ទ្មនៃកាបូបរបស់ក្រុមហ៊ុនរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ 2010 ម៉ាកនេះបានបង្កើតកាបូបដែលមានមុខងារយ៉ាងពិសេស គ្រប់ពណ៌នៃឥន្ទធនូដ៏ស្រស់ស្អាតបង្កប់ស្ទីលទាន់សម័យ ដែលផលិតពីស្បែក vegan គ្មានសារធាតុរំលាយ និងអាចកែច្នៃឡើងវិញ។
- Price Range | $36–$137
ABLE
មានជម្រើសនៃកាបូបជាច្រើន រួមមាន Handbags, Purses និង Backpacks ដែលមានទំហំសមល្មម និងរចនាប័ទ្មស្រស់ស្អាត។ កាបូបទាំងនេះត្រូវបានរចនាឡើងដោយគិតគូរអំពីស្រ្តីជាពិសេស ដោយមានហោប៉ៅនៅខាងមុខ និងរន្ធខាងក្នុងជាច្រើន សម្រាប់ដាក់សោ កាបូប ទូរស័ព្ទ និងគ្រឿងសម្អាង។
- Price Range | $48–$398
Stella McCartney
ចាប់តាំងពី Stella McCartney បានលេចរូបរាងឡើងជាង 20 ឆ្នាំមកហើយ ម៉ាកយីហោនេះមិនដែលប្រើស្បែក រោម ឬផលិតផលសត្វណាមួយនៅក្នុងការផលិតកាបូបឡើយ។ កាបូបទាំងអស់ ត្រូវបានផលិតដោយជម្រើសដែលគ្មានសារធាតុរំលាយជំនួសវិញ (ហើយខ្លះទៀតត្រូវបានត្បាញពី raffia) ដែលវាមានសភាពរលោង។
- Price Range | $550–$2,650