ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥៖ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកតំណាងក្រសួងការបរទេសឥណ្ឌា និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមគម្រោងផ្តល់ផលប៉ះរហ័ស ចំនួន ២។ អនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ គឹម សេថានី រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការអប់រំ ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
គម្រោងទី១ គឺ ជាគម្រោងផ្តល់ប្រព័ន្ធទឹកក្នុងសាលារៀនដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្នុងខេត្តពោធិ៍សាត់ នឹងដំឡើងប្រព័ន្ធទឹកប្រើថាមពលពន្លឺព្រះអាទិត្យនៅក្នុងសាលាបឋមសិក្សាចំនួនប្រាំ ដោយធានាបាននូវសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការប្រើប្រាស់ទឹកស្អាត ដែលជាផ្នែកមួយនៃការលើកកម្ពស់ការអនុវត្តអនាម័យ និងធន់នឹងអាកាសធាតុ។
គម្រោងទី២ គឺ ជាគម្រោងអភិវឌ្ឍន៍សាលារៀនគំរូស្តង់ដារក្នុងខេត្តកំពង់ចាម នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន អនាម័យ និងពង្រឹងសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀន អោយប្រែក្លាយសាលារៀនទៅជាបរិយាកាសសិក្សាគំរូ។

ចាប់តាំងពីឆ្នាំ ២០១៥-១៦ រដ្ឋាភិបាលឥណ្ឌាបានផ្តល់គម្រោងផ្តល់ផលរហសចំនួន ៦៩ ទូទាំងប្រទេសកម្ពុជាក្នុងវិស័យជាច្រើន ក្នុងនោះមានដូចជា វិស័យរអប់រំ បច្ចេកវិទ្យាព័ត៌មាន កសិកម្ម សុខភាព អនាម័យ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងបរិស្ថាន។ ក្នុងចំណោមនោះ គម្រោងចំនួន ០៨ ត្រូវបានអនុវត្តន៍ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនកម្ពុជា។