• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកា“ជំនុំច្បាប់ខ្មែរ” លើកទី១ នៅសាលាភូមិន្ទរដ្ឋបាល

by Ken My
សុក្រ មករា 5th, 2024
in សង្គម
325
SHARES
Share on FacebookShare on Twitter

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធា រណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និង ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិ ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានអញ្ជើញជាអធិបតីភាពបើកវេទិកា “ជំនុំច្បាប់ខ្មែរ” លើកទី១ ដោយមានកិច្ចសហការពីសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល ។

នៅក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា  បានមានប្រសាសន៍ថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោល បំណងបង្ហាញ និងពិភាក្សាអំពីគោលគំនិតនៃទស្សនវិជ្ជាច្បាប់ ដែលបង្កប់នៅក្នុងច្បាប់ខ្មែរពីបុរាណ ជូនដល់សិស្សមន្ត្រីជាន់ ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណជាង២០០នាក់។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា វេទិកាជំនុំច្បាប់ខ្មែរនេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចគោលបំណងសំខាន់ៗចំនួន២ រួមមាន៖ – ទី១. ការបង្ហាញអំពីអត្ថិភាពនៃអត្តសញ្ញាណច្បាប់និងទស្សនច្បាប់ខ្មែរពីបុរាណ – ទី២. ការផ្សារភ្ជាប់គ្នានៃដំណើរវិវត្តច្បាប់ទំនៀម មកច្បាប់ទំនើប តាមប្រព័ន្ធច្បាប់របស់បារាំង ចាប់ពីការរៀបចំនូវធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដំបូងឆ្នាំ១៩៤៧។ ដើម្បីឈានទៅសម្រេចគោលបំណងទាំង២ខាងលើ ក្រុមការងារបានរៀបចំសកម្មភាពសំខាន់ៗចំនួន៣ រួមមាន៖ – ទី១. ការរៀបចំចងក្រង និងបោះពុម្ពផ្សាយអត្ថបទ និងបទបង្ហាញ នៃអង្គវេទិកា – ទី២. ច្បាប់ទំនៀម និងច្បាប់ទំនើប ត្រូវបានផ្សព្វផ្សាយ និងបញ្ជ្រាប ដើម្បលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការនៃក្រសួង ស្ថាប័ន ព្រមទាំងគ្រឹះស្ថានបណ្តុះបណ្តាល ដែលពិធីនាព្រឹក នេះគឺមានការចូល រួមរបស់សិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការ ដែលនឹងត្រូវទៅបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ – ទី៣. ការរៀបចំជាវេទិកាក្នុងទម្រង់នេះ នឹងត្រូវបន្តដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាប ជាទៀងទាត់រៀងរាល់ ដែលអាច ១ឆ្នាំម្តង ឬ២ឆ្នាំម្តង ក្នុងន័យលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយ។

នៅក្នុងឱកាសនេះដែរ អង្គពិធីក៏មានការធ្វើបទបង្ហាញរបស់វាគ្មិន ជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៦ ផងដែរ។     

តមកនៅថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទវេទិកា“ជំនុំច្បាប់ខ្មែរ” លើកទី១ នាសាលសហសិក្សាសាលាភូមិន្ទរដ្ឋ បាល។

  បន្ទាប់ពីរបាយការណ៍បូកសរុបវេទិកា “ជំនុំច្បាប់ខ្មែរ” លើកទី១ របស់ ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិ ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម រួចមក មានប្រសាសន៍បិទ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍គូសបញ្ជាក់ថា “វេទិកាស្តីពីទំនៀមជំនុំច្បាប់ខ្មែរ” ជាឱកាស សម្រាប់ការបង្ហាញ និងការពិភាក្សាក្នុងក្របខណ្ឌបើកចំហរ ដោយផ្តោតសំខាន់លើប្រពៃណី វិធីសាស្ត្រ និងការអនុវត្តដែលមានពីពេលមុនមក និងដែលមានការប្រែប្រួលលើការជំនុំ វិធីសាស្ត្រ ឬរបៀបនៃការជំនុំច្បាប់ ។ ជារួមវេទិកានេះ ជាវេទិកាផ្តោតលើប្រពៃណីក្នុងការពិភាក្សាច្បាប់ ដែលបានកំណត់នូវគុណតម្លៃស្នូលរបស់ខ្លួនចំនួន៤ រួមមាន៖ ១.គុណតម្លៃគតិយុត្តិ ២.គុណតម្លៃវប្បធម៌ ៣.គុណតម្លៃប្រវត្តិសាស្ត្រ ៤.និងគុណតម្លៃអប់រំ ដោយឈរលើតម្រាយផ្លូវចំនួន២៖ គឺទំនៀមនិងទំនើប ឬ ច្បាប់ទំនៀមទៅច្បាប់ទំនើប ដែលមានគោលដៅឆ្ពោះទៅកាន់ “វប្បធម៌នីតិរដ្ឋ” ដោយមានការចូលរួមពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ និងឈរលើអភិក្រម “ប្រព័ន្ធតួអង្គតែមួយ” តាមរយៈការជំនុំគ្នារវាង អ្នកច្បាប់ អ្នកអក្សរសាស្ត្រ អ្នកវប្បធម៌ អ្នកទស្សនវិជ្ជា រួមទាំងទស្សនវិជ្ជាព្រះពុទ្ធសាសនា       អ្នកមានចំណេះដឹង ខាងភាសាបាលី និងសំស្ក្រឹត ដែលនឹងបង្កើតនូវគំហើញថ្មីមួយដោយ       ផ្សារភ្ជាប់ពីទំនៀមមកជាទំនើប និងឈានឆ្ពោះទៅ ទំនោរខាងមុខ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត សភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ   ឯកឧត្តម សាស្ត្រាចារ្យជាវាគ្មិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងធ្វើបទបង្ហាញ ដែល ប្រៀបបានទៅនឹងផែនទីបង្ហាញផ្លូវមួយ ដើម្បីបណ្តុះទម្លាប់មានសីលធម៌ គុណធម៌ សុជីវធម៌ ការចូលរួមគោរពច្បាប់ ប្រពៃណី សាសនា និងបានបណ្តុះទស្សនៈមនសិកាជាតិ និងឧត្តមគតិវិជ្ជមានក្នុងការអភិរក្ស អភិវឌ្ឍ និងបង្កើតនវានុវត្តន៍ក្នុងការងារសិល្បៈវប្បធម៌ជាតិ ការពង្រឹងប្រសិទ្ធភាពនៃការស្រាវជ្រាវ ការចងក្រង និងការផ្សព្វផ្សាយគុណតម្លៃប្រវត្តិសាស្ត្រនៃសំណង់បេតិកភណ្ឌ វត្ថុបុរាណ ស្ថានីយ៍បុរាណ សីលាចារឹក សាស្ត្រាស្លឹករឹត ក្បួនច្បាប់បុរាណ ប្រពៃណីទំនៀម ទំលាប់ ចរិយាធម៌ខ្មែរ និងវប្បធម៌កតញ្ញូជាតិ ដើម្បីចូលរួមលើកកម្ពស់កិត្យានុភាពជាតិ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន បានផ្តាំផ្ញើទៅអង្គវេទិកាទាំងមូល ជាពិសេសក្មួយៗជាសិស្សមន្ត្រីក្រមការ និងមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សូម៖ ១. បន្តផ្សព្វផ្សាយ និងបញ្ជ្រាបនូវចំណេះដឹងដែលទទួលបានពីវេទិកានេះ ជូនដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ២. បន្តសិក្សាស្រាវជ្រាវ និងចងក្រងបន្ថែមទៀត នូវស្នាដៃថ្មីៗពាក់ព័ន្ធនឹងគុណតម្លៃគតិយុត្តិ គុណតម្លៃវប្បធម៌ គុណតម្លៃប្រវតិ្តសាស្ត្រ និងគុណតម្លៃអប់រំ។ និង៣. បន្តរៀបចំវេទិកាស្តីពីទំនៀមជំនុំច្បាប់ខ្មែរ ក្នុងដំណាក់កាលនៃច្បាប់ទំនើប ដើម្បីឆ្ពោះទៅកាន់ “វប្បធម៌នីតិរដ្ឋ”។

អត្ថបទ៖ ទូរទស្សន៍ជាតិកម្ពុជា

Tags: សាលាភូមិន្ទរដ្ឋបាល
Previous Post

កម្ពុជា និង ឥណ្ឌូនេស៊ី ឯកភាពលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេស

Next Post

ក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្រ្ត និងគោលនយោបាយក្នុងវិស័យយុត្តិធម៌

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
សំណេរអង្គរលើកទី២ ជាព្រឹត្តការណ៍មួយក្នុងការអភិរក្ស និងលើកតម្លៃអក្សរសាស្ត្រខ្មែរ
សង្គម

សំណេរអង្គរលើកទី២ ជាព្រឹត្តការណ៍មួយក្នុងការអភិរក្ស និងលើកតម្លៃអក្សរសាស្ត្រខ្មែរ

by Ken My
ច័ន្ទ មករា 6th, 2025
រដ្ឋាភិបាល ប្រកាសលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូង
សង្គម

រដ្ឋាភិបាល ប្រកាសលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូង

by Ken My
សុក្រ មករា 3rd, 2025
ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងពីការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ
សង្គម

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងពីការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ

by Ken My
ព្រហស្បតិ៍ មករា 2nd, 2025
Load More
Next Post
ក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្រ្ត និងគោលនយោបាយក្នុងវិស័យយុត្តិធម៌

ក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្រ្ត និងគោលនយោបាយក្នុងវិស័យយុត្តិធម៌

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.