• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តាំផ្ញើដល់និស្សិត ធ្វើជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា

by Ken My
ច័ន្ទ មករា 8th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់ សូមធ្វើជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា នៅពេលបានទៅសិក្សានៅប្រទេសអភិវឌ្ឍន៍មួយនេះ។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន អនុញ្ញាតឱ្យសិស្សនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ថ្នាក់បណ្ឌិត និងអនុបណ្ឌិតចំនួន៣៥រូប ជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំគន្លឹះពីវិស័យទេសចរណ៍ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីត្រៀមខ្លួនទៅសិក្សានិងស្នាក់នៅប្រទេសនូវែលសេឡង់ ចាប់ពីចុងខែមករា ឆ្នាំ២០២៤។

រួមជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសារទរចំពោះសិស្សនិស្សិតជ័យលាភីទាំង៣៥រូប ដែលទទួលបានអាហារករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ទៅសិក្សានៅប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ និងបានវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលជាកូនខ្មែរអ្នកបន្តវេនដ៏មានសក្តានុពល និងសមត្ថភាពខ្ពស់អាចចាប់យកឱកាសអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សិស្សនិស្សិតទាំងអស់នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវមានទំនាក់ទំនល្អ អត្តចរិតស្លូតបូតរួសរាយរាក់ទាក់ និងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងមោទនភាពជាខ្មែរអំឡុងពេលស្នាក់នៅនិងសិក្សានៅប្រទេសនូវែលសេឡង់ ជាពិសេសផ្សព្វផ្សាយមោទនភាពជាប្រជាជនខ្មែរ «ប្រទេសតូច បេះដូងទូលាយ» និងនាំសារល្អៗពីកម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តមក៏បានចែករំលែកនូវបទពិសោធន៍នៃការសិក្សានៅក្រៅប្រទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ជូនដល់ក្រុមសិស្សនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ខាងលើ ដើម្បីបានជាទុនបន្ថែមក្នុងការពង្រឹងការសិក្សានៅក្រៅប្រទេសនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ និងគំនិតផ្តួចផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ និងបានផ្តល់ជាអនុសាសន៍ឱ្យសិស្សនិស្សិតទាំងអស់ត្រូវចងចាំជាផ្នត់គំនិត (Mind-set) នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរ ដើម្បីក្លាយខ្លួនជាយុវជនបន្តវេនដ៏មានថាមពល និងសក្តានុពល ចូលរួមកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាក្រោយត្រឡប់ពីការសិក្សានៅប្រទេសនូវែលសេឡើងវិញ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលនូវែលសេឡង់បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបជាង៤០០កន្លែងឱ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានានៅប្រទេសនូវែលសេឡង់ ដែលសិស្សនិស្សិតមានសមាសភាពមកពីក្រសួងស្ថាប័នរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល។

បើតាមលោក អ៊ី ឆាលី តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ សិស្សនិស្សិតជ័យលាភីទទួលបានអាហារូបករណ៍ រួមមាន៖ (១) ការសិក្សាមុនពេលចេញដំណើរ នៅមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល-ACE (២) សំបុត្រយន្តហោះទៅ-មក (៣) ធានារ៉ាប់រងការធ្វើដំណើរ (៤)ប្រាក់ឧបត្ថម្ភសម្រាប់ Set-up នៅពេលទៅដល់ប្រទេសនូវែលសេឡង់ (៥) ថ្លៃសិក្សានៅប្រទេសនូវែលសេឡង់ ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយស្នាក់នៅ ហូបចុក ធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភលើការស្រាជ្រាវ និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សា៕

Tags: ក្រសួងទេសចរណ៍
Previous Post

ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពសេចក្តីនែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ ឬការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់

Next Post

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ លើវិស័យអប់រំនៅកម្ពុជា

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ លើវិស័យអប់រំនៅកម្ពុជា

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ លើវិស័យអប់រំនៅកម្ពុជា

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.