នៅពេលដែលអ្នកកំពុងប្រឈមមុខជាមួយនឹងបញ្ហានៅក្នុងជីវិត ឬសេចក្តីលំបាកដែលមិននឹកស្មានដល់ សូមពង្រឹងស្មារតី និងប្រើប្រាស់យុទ្ធសាស្ត្រមួយចំនួន ដើម្បីស្វែងរករំងាប់ផ្លូវចិត្ត និងស្វែងរកសេចក្តីពិតរបស់ខ្លួន ព្រមទាំងចូលរួមស្ដារនូវសុខសន្តិភាពផ្នែកខាងក្នុងឡើងមកវិញ។
យុទ្ធសាស្រ្តទាំងនោះរួមមាន ៖
• បង្កើតចលនារាងកាយ ៖ ដោយការដើរ ឬធ្វើលំហាត់ប្រាណ និងធ្វើសាមាធិ ព្រោះវាអាចធ្វើខួរក្បាលរបស់អ្នកស្រឡះល្អ គិតចេញអ្វីថ្មីៗ និងផ្លាស់ប្តូរទស្សនៈរបស់អ្នក។
• ព្យាបាលខ្លួនឯង៖ សូមរៀបចំកាលវិភាគមួយថ្ងៃពេញសម្រាប់បង្កើតភាពរីករាយដល់ខ្លួនឯង ជាមួយនឹងសកម្មភាពដែលអ្នកចូលចិត្តធ្វើ។
• រៀបចំផែនការ៖ ដើម្បីកាត់បន្ថយភាពតានតឹងនាពេលព្រឹកប្រលឹម ដោយអ្នកមិនដឹងថាខ្លួនត្រូវធ្វើអ្វី សូមបង្កើតបញ្ជីការងារដែលអ្នកត្រូវធ្វើមុននៅពេលយប់ ។
• ទទួលស្គាល់អំពីថាមពលរបស់ខ្លួន៖ បង្កើនទំនុកចិត្តផ្ទាល់ខ្លួនសរសេរអំពីភាពខ្លាំង – ព្រោះអ្នកអាចមានច្រើនជាងអ្វីដែលអ្នកគិតទៅតទៀត!
• ស្វែងរកចំណូលចិត្តពីកុមារភាពឡើងវិញ ឬស្វែងរកអ្វីដែលថ្មីទាំងស្រុង។
• ផ្តោតលើកិច្ចការសំខាន់ៗ និងរៀនបដិសេធសំណើរខ្លះដែលអ្នកមិនចង់ទទួល។
• អនុញ្ញាតឱ្យចិត្តកូនក្មេងរបស់អ្នកបង្ហាញខ្លួន ៖ សប្បាយខ្លះទៅ! ចងចាំតែភាពងាយស្រួល និងសេចក្តីរីករាយកាលពីកុមារភាព។
• ការធ្វើកំណត់ហេតុទៀងទាត់អាចជួយស្រាយគំនិត និងអារម្មណ៍នៅពេលដែលអ្នកស្មុគស្មាញខ្លាំង។
• ចែករំលែកសេចក្តីសប្បុរស៖ ការធ្វើទង្វើសប្បុរសតិចតួចចំពោះអ្នកដទៃ អាចធ្វើឱ្យអ្នកសប្បាយចិត្ត និងបង្កើតទំនាកើទំនងថ្មី។
• សង្កេត និងរៀនបន្ថែម៖ អង្គុយនៅទីកន្លែងមមាញឹកណាមួយ ហើយសម្លឹងមើលពិភពលោក ដែលបានឆ្ពោះដើរទៅមុខ។
• កុំបោះបង់៖ សូម្បីតែជំហានតូចៗក៏រាប់ថាជា ដំណើរទៅមុខដែរ… ដូច្នេះ កុំបណ្តោយឱ្យឧបសគ្គធ្វើឱ្យអ្នកពិការ។
• សម្រាក និងបញ្ចូលថាមពលឡើងវិញ៖ កំណត់អាទិភាពនៃការគេងពី 7 ទៅ 9 ម៉ោងជារៀងរាល់យប់ ដើម្បីអនុញ្ញាតឱ្យរាងកាយ និងចិត្តរបស់អ្នកបានសម្រាក។
• រក្សាទស្សនៈថា “បញ្ហាប្រឈម គឺជាការបណ្តោះអាសន្ន។ វានឹងត្រូវកន្លងផុតទៅមិនយូរ មិនឆាប់”។
• ពង្រឹងខ្លួនឯង៖ អប់រំខ្លួនឯងបន្ថែមឱ្យស្វែងរកដំណោះស្រាយអំពីបញ្ហាដែលអ្នកកំពុងប្រឈមមុខ… ចំណេះដឹង និងធនធានអាចជួយជំនះឧបសគ្គបានផងដែរ។