បើយោងតាមរបាយការណ៍ Bloomberg បានឱ្យដឹងថា ឥឡូវវនេះតារាចម្រៀងលំដាប់ពីភពលោក និងម្ចាស់ស្ថាបនិក Rare Beauty គឺ “Selena Gomez” បានជាប់ឈ្មោះជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 1.3 ពាន់លានដុល្លារអាមេរិក ។ ទ្រព្យសម្បត្តិទាំងអស់របស់នាង ភាគច្រើនទទួលបានមកពីការលក់ផលិតផលថែរក្សាសម្រស់ Rare Beauty ដែលនាងមានភាគហ៊ុនជាង 1 ពាន់លានដុល្លារអាមេរិក។
Selena Gomez ត្រូវបានគេស្គាល់ថាជាតារាដែលបានចួលរួមនៅក្នុងឧស្សាហកម្មកម្សាន្តជាច្រើន រាប់ទាំងនាងធ្លាប់ជាតារាសម្តែង តារាចម្រៀងប៉ុប និងថែមទាំងជាចុងភៅដ៏ល្បីប្រចាំបុស្តិ៍ទូរទស្សន៍ និងប៉ុន្មានឆ្នាំក្រោយនេះបានក្លាយខ្លួនជាម្ចាស់ស្ថាបនិកនៃផលិតផលថែរក្សាសម្រស់ស្រ្តី ម៉ាក Rare Beauty ធ្វើឱ្យនាងកាន់តែមានឥទ្ធិពល។
ភាពជោគជ័យជាមួយ “Rare Beauty” បានធ្វើឱ្យនាងឈានដល់ការទទួលងារជាមហាសេដ្ឋីនៅក្នុងពិភពលោកជាផ្លូវការ ក្រោមមូលហេតុ Rare Beauty បានក្លាយជាម៉ាកគ្រឿងសម្អាងដែលលក់ដាច់បំផុតមួយនៅក្នុង Sephora ហើយវាមានតម្លៃដល់ទៅ 2 ពាន់លានដុល្លារ។
Bloomberg បានរាយការណ៍កាលពីថ្ងៃទី 6 ខែកញ្ញា ថាទ្រព្យសម្បត្តិសរុបរបស់ Selena Gomez មានតម្លៃ 1.3 ពាន់លានដុល្លារ ដោយនៅអាយុត្រឹមតែ 32 ឆ្នាំប៉ុណ្ណោះ ដំណឹងនេះបានធ្វើឱ្យ Gomez ចូលរួមក្នុងជួរស្ត្រីដ៏មានឥទ្ធិពលដែលក្លាយជាមហាសេដ្ឋីនៅក្នុងវ័យក្មេងផងដែរ។ គួរបញ្ជាក់ផងដែរថា មិត្តល្អដ៏ជិតស្និទ្ធិម្នាក់របស់ Selena គឺ Taylor Swift ក៏ត្រូវបានប្រកាសថាជាមហាសេដ្ឋីនៅដើមឆ្នាំនេះផងដែរ ក្នុងវ័យ 34 ឆ្នាំ ដោយទស្សនាវដ្តី Forbes ដែលមានទ្រព្យសម្បត្តិសរុបចំនួន 1.1 ពាន់លានដុល្លារ។