វត្ថុបុរាណខ្មែរចំនួន៧០ បានប្រគល់ត្រឡប់មកខ្មែរវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញមានសេចក្តីរីករាយ ក្នុងការចូលរួមពិធីប្រគល់ទទួលវត្ថុបូរាណចំនួន ៧០ រូបដែលត្រូវបានលួចចេញពីកម្ពុជាក្នុងអំឡុងពេលនៃសង្គ្រាម មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ។ អ្នកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ...