ឈុតរាជនីអង្គរបរមវិស្ណុលោក ច្នៃម៉ូដដោយ លោក អូលីវ៉ា គង់ ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ
ប្រិយមិត្តឡេឌីស៍គ្រប់រូប ច្បាស់ជាបានជ្រាបរួចមកហើយនូវស្នាដៃដ៏ពិសេសជាច្រើនក្នុងការច្នៃម៉ូដសម្លៀកបំពាក់ របស់លោក អូ លីវ៉ាគង់ - Oliva Kong ដែលបានដាក់បង្ហាញនៅលើកឆាកអរន្តជាតិជារឿយៗ ទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ហើយថ្មីៗនេះ លោកបានបញ្ចេញនូវស្នាដៃច្នៃ “ឈុតរាជនីអង្គរបរមវិស្ណុលោក” ដែលជាឈុតរ៉ូបបែបសហសម័យដ៏អស្ចារ្យឆ្លុះបញ្ចាំងអំពីរូបរាងនៃវត្ថុអច្ឆរិយៈគ្មានពីរលើពិភពលោក គឺ ប្រាសាទអង្គរវត្ត។ ការរចនាឈុតនេះឡើងពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយនៅលើស្មានៃរ៉ូបមានកំពូលស្រួចពីរផុសឡើងតាមលំនាំប្រាសាទអង្គរវត្ត និងតួខ្លួននៃរ៉ូបតំណាងនាគ រីឯផ្នែកខាងក្រោមគឺ ...